ជាតិ
ព្រះមហាក្សត្រ តែងតាំងលោក កែវ ពុទ្ធរស្មី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ នៅអាណត្តិថ្មី
21, May 2019 , 9:15 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក កែវ ពុទ្ធរស្មី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ ក្នុងអាណត្តិថ្មី។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៩ ឧសភា។



លោក កែវ ពុទ្ធរស្មី ជាអតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ។ ស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី រូបនេះ ក៏ធ្លាប់ទទួលបានគ្រឿងឥស្សរិយយស « The Order of The Rising Sun, Gold and silver Ray » ពីរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ផងដែរ៕
 
 
 
 

Tag:
 កែវ ពុទ្ធរស្មី
  ព្រះមហាក្សត្រ
  ក្រុមប្រឹក្សាធម្មនុញ
© រក្សាសិទ្ធិដោយ thmeythmey.com