ជាតិ
ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​៖ ប្រផ្នូលល្អសសម្រាប់ស្រូវ ពោត សណ្តែក នៅឆ្នាំនេះ​
22, May 2019 , 8:57 am        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​ការ​ភ្ជួរ​ជា​និមិត្តរូប​ចំនួន​បី​ជុំ​ក្នុង​ទី​ព្រះ​ស្រែ​នៅក្នុង​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ក្រុង​ដូន​កែវ ខេត្តតាកែវ គោ​ឧសភរាជ​ពីរ​ក្បាល​បាន​បរិភោគ​ស្រូវ ៨៥ភាគរយ ពោត ៩០ភាគរយ សណ្តែក៨៥ភាគរយ ច្រើនជាងគេ​ក្នុងចំណោម​អាហារ​៧​មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និង​ស្រា​។ យោងតាម​លទ្ធផល​នៃ​ការបរិភោគ​នេះ ព្រាហ្មណ៍ព្រះរាជគ្រូ​ប្រចាំ​ព្រះបរមរាជវាំង ដែល​បាន​ទស្សន៍ទាយ​ទៅតាម​ក្បូន​បុរាណ បាន​ឲ្យ​ដឹងថា ស្រូវ ពោត សណ្តែក ទទួលបាន​ផល​ច្រើន​នៅ​ឆ្នាំនេះ​។



​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែលជា​និមិត្តរូប​នៃ​ការចាប់ផ្តើម​រដូវ​កសិក​ម្ម បាន​ប្រារព្ធ​នៅ​ទី​ព្រះ​ស្រែ​ក្នុង​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែឧសភា​នេះ ត្រូវ​នឹង​ថ្ងៃ​៤​រោច ខែ​ពិសាខ ពុទ្ធសករាជ​២៥៦៣ ក្រោម​រាជាធិបតីភាព ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។

​លោក​អភិបាល​ខេត្តតាកែវ អ៊ូច ភា បាន​ធ្វើជា​ស្តេច​មាឃ រីឯ​ភរិយា​លោក ធ្វើ​មេ​ហួរ នៅក្នុង​ព្រះរាជ​ពិធី​ឆ្នាំនេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com