វីដេអូ
អត្ថបទពាណិជ្ជកម្ម
ហាង «​ភី​ស​កាហ្វេ​» ដែល​ប្រើ​កាហ្វេ​មណ្ឌលគិរី​របស់​ជនជាតិដើម​ភាគតិច បើកសម្ពោធ​ជា​ផ្លូវការ​ហើយ​
22, May 2019 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្ងៃទី ២១ ឧសភា ម្សិលមិញ​នេះ ហាង «​កាហ្វេ​សន្តិភាព​» ឬ «Peace Coffee» បាន​បើកសម្ពោធ​សាខា​ទី​១ នៅ​ភ្នំពេញ​ជា​ផ្លូវ​ហើយ​។ ហាង «Peace Coffee» នេះ បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​បង្កើន​ជីវភាព​ដល់​ជនជាតិដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី​។ គ្រាប់​កាហ្វេ​ដែល​ហាង «Peace Coffee» ប្រើប្រាស់ ជា​កសិផល​របស់​ជន​ជាតិ​ដើម​ភាគតិច​ពី​ខេត្តមណ្ឌលគិរី​ផ្ទាល់ ជាពិសេស​កាហ្វេ​ទាំងនោះ ជា​កាហ្វេ​សរីរាង្គ​។ «Peace Coffee» មាន​ទីតាំង​ស្ថិតនៅ​ម្ដុំ​ផ្លូវបំបែក​ច្រមុះជ្រូក​ស្ទឹងមានជ័យ ដោយ​ចាប់​បើក​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១០​យប់​។​


 
​ហាង «Peace Coffee» មាន​ការជួយជ្រោមជ្រែង​ពី​អង្គការ KOICA និង​ក្រុម​ហ៊ុន​ទី​ម័​រកា​ហ្វេ ក្នុងទិសដៅ​ជួយ​ដល់​ជនជាតិដើម​ភាគតិច ដែល​ដាំ​ដុះ​កាហ្វេ​ផ្គត់ផ្គង់​លើ​ទីផ្សារ​។ លោក យស ចាន់ថា នាយក​ប្រតិបត្តិ​ហាង «Peace Coffee» បាន​បញ្ជាក់ថា​៖ «​ហាង ភី​ស​កាហ្វេ​នេះ បង្កើតឡើង​ដើម្បី​ជួយ​ដល់​ជនជាតិដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី និង​ពង្រីក​ទីផ្សារ​កាហ្វេ​នៅក្នុង​ស្រុក​»​។ បើតាម​លោក យស ចាន់ថា ហាង Peace Coffee នឹង​មាននៅ​ខេត្តសៀមរាប​, ត្បូងឃ្មុំ និង​មណ្ឌលគិរី​។ លក្ខណៈពិសេស​របស់​ហា​ង «Peace Coffee» គឺ​វត្ថុធាតុដើម ជា​កាហ្វេ​ដែល​ដាំ​ដុះ​ដោយ​ជនជាតិដើម​ភាគតិច​ផ្ទាល់​។ ជាមួយគ្នានេះ ក្រៅពី​ផ្ដល់​សេវាកម្ម​លើ​កាហ្វេ​ហើយ ហាង «Peace Coffee» ក៏​ផ្ដល់​ទីតាំង​ដល់​សិស្ស និស្សិត ឬ​អង្គការ និង​ក្រុមហ៊ុន​សម្រាប់​ជួបជុំ ឬ​ពិភាក្សា​ផងដែរ​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម ដូចតទៅ​៖  
 






 

Tag:
 កាហ្វេ​
  មណ្ឌលគិរី​
  ជនជាតិដើម​ភាគតិច​ ​ដោយ​៖ ស្រី​ល័​ក្ខ​
© រក្សាសិទ្ធិដោយ thmeythmey.com