អត្ថបទពាណិជ្ជកម្ម
អស់តែ ១៥០០រៀលប៉ុណ្ណោះ ផ្ញើបានគ្រប់ទីកន្លែង!
× ភ្នំពេញ៖ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំការផ្តល់ជូនកាន់តែពិសេស សម្រាប់អតិថិជនផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែ ១៥០០រៀល ប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យាថ្មីដែលមានសុវត្ថិភាព និងសេវាលឿនរហ័សទាន់ចិត្ត នៅគ្រប់ភ្នាក់ងារ អេ អឹម ខេ។ ការផ្តល់ជូនពិសេសនេះ គឺដើម្បីលើកទឹកចិត្តអតិថិជនទាំងអស់ ជាពិសេសគឺអតិថិជនដែលនៅតំបន់ឆ្ងាយៗ មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាផ្ទេរប្រាក់នៅតាមភ្នាក់ងារ អេ អឹម ខេ។
បច្ចុប្បន្ននេះ ភ្នាក់ងារ អេ អឹម ខេ ប្រមាណជិត ៥០០០ កន្លែងនៅទូទាំងប្រទេស កំពុងតែបន្តផ្តល់សេវាល្អ និងមានទំនុកចិត្តដល់អតិថិជនទាំងអស់ ក្រោមការជំរុញ និងយកចិត្តទុកដាក់ខ្ពស់ ពី អេ អឹម ខេ ផងដែរ។ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជន ថ្មីៗនេះ អេ អឹម ខេ បានផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យាផ្នែកខាងក្នុង ដើម្បីជួយជំរុញប្រសិទ្ធភាពការងាររបស់ភ្នាក់ងារ ក៏ដូចជាផ្តល់ឲ្យអតិថិជន អាចធ្វើប្រតិបត្តិការបានច្រើន និងងាយស្រួលជាងមុន។
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញ និងប្រតិបត្តិការ បានបញ្ជាក់ថា អេ អឹម ខេ បាន និងកំពុងពង្រឹងគុណភាពភ្នាក់ងាររបស់ខ្លួន ដោយវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗ ធ្វើយ៉ាងណា ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ ជាពិសេសនោះ គឺ អេ អឹម ខេ យកចិត្តទុកដាក់ខ្ពស់ ទៅលើការពង្រីកបណ្តាញប្រតិបត្តិការ ដោយផ្តោតសំខាន់ទៅលើភ្នាក់ងារ ធ្វើយ៉ាងណាដើម្បីឲ្យសេវារបស់អេ អឹម ខេ នៅជិតផ្ទះអតិថិជន ទោះបីគាត់រស់នៅតំបន់ជនបទក្តី។
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី និងចាប់ផ្តើមពង្រីកសេវាផ្ទេរប្រាក់ តាំងពីឆ្នាំ ២០១១ មកម្លេះ។ បច្ចុប្បន្ននេះ បើគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៧០ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជិត ២៦០ លាន ដុល្លារ អាមេរិក និងប្រាក់បញ្ញើជាង ១៦៥ លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជិត ៥០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com