កីឡាជាតិ
ជាតិ
Hun Sen Cup វគ្គ១/២ថ្នាក់ខេត្ត៖ សៀមរាប ប៉ះ កោះកុង ត្បូងឃ្មុំតទល់ជាមួយរតនគិរី
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តបានឈានដល់ប្រកួតដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយនៅថ្ងៃសៅរ៍ ទី២២ ឧសភានេះ ក្រុមសៀមរាបបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍ភ្ញៀវកោះកុង ខណៈត្បូងឃ្មុំតទល់ជាមួយរតនគិរីនាកីឡដ្ឋានខេត្តត្បូងឃ្មុំ។ ការប្រកួតទាំងពីរគូក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កំពុងដំណើរការនៅកីឡដ្ឋានទាំងពីរ។
ក្រុមនីមួយៗទាមទារឈ្នះរៀងៗខ្លួនជាដាច់ខាតនៅថ្ងៃនេះ ដើម្បីឈ្នះកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ព្រោះការប្រកួតធ្វើឡើងតែ១ជើងប៉ុណ្ណោះ។ ដូច្នេះការប្រកួតទាំងពីរគូនៅថ្ងៃនេះ នឹងក្លាយជាជំនួបដ៏តានតឹង និងជក់ចិត្តបំផុតសម្រាប់អ្នកគាំទ្រ។ ព្រោះចង់មិនចង់កីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះជូនក្រុមរៀងៗខ្លួន។
មុនឡើងមកកាន់វគ្គនេះ ក្រុមទាំង៤បានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងវគ្គ៨ក្រុមចុងក្រោយ។ ក្នុងនោះក្រុមសៀមរាបយកឈ្នះក្រុមកែបដោយបាល់កាត់សេចក្តី ៥-៤ ក្រោយក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។ រីឯក្រុមត្បូងឃ្មុំយកឈ្នះព្រៃវែង ២-០ ខណៈកោះកុងស៊ីកំពត ១-០ និងរតនគិរីយកឈ្នះម្ចាស់ផ្ទះកំពង់ធំ ៣-២៕
Tag:
Hun Sen Cup 2019
សៀមរាប
កោះកុង
ត្បូងឃ្មុំ
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com