អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ បន្ត​ដំឡើង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​រហូតដល់ ៨ ភាគរយ​
22, May 2019 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​បន្ត​ផ្ដល់​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់ រហូតដល់ ៨% ព្រមជាមួយ​ការផ្ដល់​ការទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ដោយ​មិន​គិត​កម្រៃ​សេវា​។​
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បានឱ្យដឹងថា ការផ្ដល់ជូន​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់ ៨% លើ​គណនី​បញ្ញើ​មាន​កាលកំណត់​នេះ គឺ​ឆ្លើយតប​តាម​សំណូមពរ​អតិថិជន ដែល​មានបំណង​វិនិយោគ​ជាមួយ​ប្រា​សាក់​។ ក្រៅពី​ផ្តល់​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​ជាងគេ ប្រា​សាក់​ផ្តល់ជូន​រយៈពេល​ដាក់​សន្សំ ចាប់ពី ១​ខែ រហូតដល់ ៦០​ខែ ទៅតាម​លំហូរ​ទឹកប្រាក់​របស់​អតិថិជន​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក សូ​នី​។ 
 
​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់​រូបនេះ បញ្ជាក់ទៀតថា​៖«​ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​សេវា​បញ្ញើ​សន្សំ អតិថិជន​របស់​ប្រា​សាក់ ទទួលបាន​បន្ថែម​លើ​ការប្រើប្រាស់​សេវា​ផ្សេងៗ​ដោយ​មិន​គិត​កម្រៃ រួមមាន​ការទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅ​ដៃគូ​ជំនួញ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ពិនិត្យ​សមតុល្យ​គណនី ពិនិត្យ​អត្រា​ប្តូរប្រាក់ ភ្ជាប់​សេវា​ធនាគារ​ចល័ត និង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត ហើយ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ទាំងនេះ​បាន​គ្រប់​ទីកន្លែង និង​ពេល​វ​លា​។  ដូច្នេះ សូម​បើក​គណនី​នៅ​ប្រា​សាក់ ដើម្បី​ទទួល​នូវ​សេវា​ទាំងនេះ​ដោយ​រីករាយ​»​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ប្រា​សាក់ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ សន្សំ​ប្រា​ក់នៅ​ប្រា​សាក់ សាច់ប្រាក់​របស់លោក​អ្នក ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​លោកអ្នក​។  ប្រា​សាក់​រីកចម្រើន​ជាមួយគ្នា​!
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖ 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេ​ប​សាយ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com