ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទ​សម្ភាស VOA៖ ស្ថាបនិក​ខ្មែរ​វ័យក្មេង​បង្កើត​មនុស្ស​យន្ត​ដោះមីន​នៅ​កម្ពុជា​និង​ប្រទេស​រងគ្រោះ​ដោយសារ​មីន​
22, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក យិ​ម ប្រសិទ្ធិ​រិ​ទ្ធ ឬ រី​ឆាត យិ​ម ជា​សហគ្រិន​វ័យក្មេង​ដែល​បាន​បង្កើត​មនុស្ស​យន្ត​ដោះមីន​ដំបូង​គេ​ក្នុង​ពិភពលោក​។ លោក​ត្រូវបាន​ទស្សនាវដ្ដី​ហ្វ​ប (Forbes 30 Under 30 2019) ចាត់ទុកជា​សហគ្រិន​ជោគជ័យ​វ័យក្មេង ដែលមាន​អាយុ​ក្រោម​៣០​ឆ្នាំ​ប្រចាំឆ្នាំ​២០១៩​។ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ផ្នែក​វិស្វកម្ម​នៅ​ប្រទេស​កាណាដា សហគ្រិន​វ័យ ២៥ ឆ្នាំ​រូបនេះ បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដើម្បី​ផលិត​ម៉ាស៊ីន​ដោះមីន ដែល​អាច​ប្រើ​ជំនួស​កម្លាំង​មនុស្ស​ដើម្បី​រក្សា​សុវត្ថិភាព​របស់​អ្នកដោះមីន​។ លោក រី​ឆាត បានផ្តល់​បទ​សម្ភាស​ឲ្យ​កញ្ញា ទុំ ម្លិះ នៃ VOA ដើម្បី​ចែករំលែក​ពី​ដំណើរ​ការសាងសង់​ម៉ាស៊ីន​ដោះមីន ក្តីសង្ឃឹម និង​ការ​ប្រឈម​ផ្សេងៗ​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com