អត្ថបទពាណិជ្ជកម្ម
​រួសរាន់​ឡើង​!​សំបុត្រ​យន្តហោះ​តម្លៃ​ចាប់ពី ០ ដុល្លារ រាប់លាន​សន្លឹក​កំពុង​រង់ចាំ​អ្នក ខណៈ Vietjet ត្រៀម​រៀបចំ​កម្មវិធី​ដើរ​ជា​ក្បូន​ដ៏​ពិសេស​មួយនា​រដូវក្តៅ​
22, May 2019 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​ហូជីមិញ​, ថ្ងៃទី​២២ ខែឧសភា​៖ ដើម្បី​អបអរ ដល់​យុទ្ធនាការ​មួយ​ឈ្មោះថា​«​ផ្សារភ្ជាប់​ក្តី​ស្រឡាញ់​-​បង្ហាញ​ពី​ការ​ប្រែ​ថ្មី នា​រដូវក្តៅ​របស់​អ្នក (Love Connection – Show your summer version)» ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានប្រកាស​ពី​ការលក់​សំបុត្រ​យន្តហោះ​ដ៏​អស្ចារ្យ​ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក រហូតដល់​រាប់លាន​សន្លឹក​។ តម្លៃ​ដ៏​អស្ចារ្យ​នេះ រាប់បញ្ចូល​ទាំង​ការហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​។​
 
​ដើម្បី​បន្ថែម​ភាព​រីករាយ​កាន់តែខ្លាំង​ក្នុងពេល​ធ្វើដំណើរ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ​នេះ ក៏បាន​អំពាវនាវ​ដល់​អ្នកធ្វើដំណើ​រទាំង​អស់ ឲ្យ​ចូលរួម​លេង​កម្សាន្ត ក្នុង​ព្យុហយាត្រា​នា​រដូវក្តៅ​របស់ខ្លួន​ផងដែរ​។ នៅក្នុង​កម្មវិធី​នេះ នឹងមាន​ការផ្តល់ជូន​នូវ​កាដូ​ជាច្រើន នៅលើ​យន្តហោះ​របស់ Vietjet ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។ 
 
​ជា​លើក​ទី​១​មិន​ធ្លាប់មាន​ពីមុនមក តុក្កតា​នាំ​សំណាង​ឈ្មោះថា AMY របស់ Vietjet នឹង​ផ្តល់​ឲ្យ​អ្នកដំណើរ នូវ​បទពិសោធន៍​នៃ​ការហោះហើរ​ក្នុង​រដូវក្តៅ​ដ៏​ពិសេស​មួយ ក្នុងប្រទេស​នានា​ទូទាំង​អាស៊ី ក្នុងនោះ​រាប់បញ្ចូល​ទាំង​កម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហ​បុរី មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ហុងកុង និង​ឥណ្ឌូណេស៊ី​។ ការផ្តល់ជូន​នេះ នឹងធ្វើ​ឡើង​ក្នុង​ព្រឹត្តិការណ៍​មួយ ក្នុងចំណោម​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ រួមជាមួយ​នឹង​សកម្មភាព​កម្សាន្ត​ជា​បន្តបន្ទាប់​ជាច្រើន ដែល​មានតែ​នៅលើ​យន្តហោះ​របស់ Vietjet​។ 


 
​ក្រុមហ៊ុន Vietjet ក៏​នឹង​ស្នើ​ឲ្យ​អ្នកដំណើរ​ស្លៀក​សម្លៀកបំពាក់​ជា​តួ​ថ្លុក​(Cosplay)​ផងដែរ នៅពេលដែល​ធ្វើដំណើរ​នៅលើ​យន្តហោះ Vietjet ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ដល់ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ទទួលបាន​កាដូ​ពិសេស​មួយ​។ Vietjet ក៏​នឹង​អញ្ជើញ​ឲ្យ​អ្នកដំណើរ​របស់ខ្លួន ចូលរួម​ក្នុង​កម្មវិធី​ព្យុហយាត្រា​ដ៏​ពិសេស​មួយ ដែល​នឹងត្រូវ​រៀបចំឡើង​ក្នុង​ទីក្រុង Da Nang នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ផងដែរ​។ 
 
​ដើម្បី​ទទួលបាន​ការផ្តល់ជូន​សំបុត្រ​ហោះហើរ​មានតម្លៃ ០ ដុល្លារ អំឡុងពេល​នៃ​យុទ្ធនាការ​«​ផ្សារភ្ជាប់​ក្តី​ស្រឡាញ់​-​បង្ហាញ​ពី​ការ​ប្រែ​ថ្មី​នា​រដូវក្តៅ​របស់​អ្នក​»​នេះ អតិថិជន​ទាំងអស់ អា​ចរក​ជាវ​បាន ក្នុង​កម្មវិធី​ប្រ​មូ​សិន​ប្រចាំថ្ងៃ​ឈ្មោះថា​«​ម៉ោង​១២​ថ្ងៃត្រង់ វា​ដល់ពេល​ហើយ​សម្រាប់ Vietjet!» ។ ក្នុង​ប្រ​មូ​សិន​នេះ មានការ​ផ្តល់ជូន​សំបុត្រ​ហោះហើរ តម្លៃ​ចាប់ពី 0 ដុល្លារ រាប់លាន​សន្លឹក នៅលើ​គេហទំព័រ www.vietjetair.com​។ សំបុត្រ​ក្នុង​ប្រ​មូ​សិន​នេះ អា​ចរក​ជាវ​បាន​សម្រាប់​ទាំង​ផ្លូវ​ហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​។ មិន​ថា លោកអ្នក​ទៅ​ទីណា​ក៏ដោយ អ្នកដំណើរ​ទាំងអស់ នឹង​ទទួលបាន​សកម្មភាព​ក​ម្សា​ន្ត​ដ៏​ពិសេស នៅលើ​យន្តហោះ​របស់ Vietjet អំឡុងពេល​នៃ​រដូវក្តៅ​នេះ​។ 
 
​ដើម្បី​ចាប់ផ្តើម​កម្មវិធី​ជប់លៀង​នា​រដូវក្តៅ​នេះ ក្រុមហ៊ុន Vietjet នឹង​ផ្តល់ជូន​សំបុត្រ​ហោះហើរ​បែប​សន្សំសំចៃ​ដ៏​អស្ចារ្យ ចំនួន​៨០០,០០០​សន្លឹក បន្ថែមទៀត សម្រាប់​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់ទី​២៤ ខែឧសភា​។ សំបុត្រ​ក្នុង​ប្រ​មូ​សិន​នេះ នឹង​ដាក់លក់​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង​២​រៀល (GMT+7) សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ទាំងអស់ ក្នុង        ប្រទេស​វៀតណាម​។ អំឡុងពេល​នៃ​ការធ្វើដំណើរ​សម្រាប់​ប្រ​មូ​សិន​នេះ គឺ​ចាប់ពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ 
 
​រាល់​សំបុត្រ​ក្នុង​ប្រ​មូ​សិន​ទាំងអស់ អា​ចរក​ជាវ​បាន តាមរយៈ​គេហទំព័រ​លក់​សំបុត្រ​ផ្លូវការ លើ​អន​ឡាញ របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ គឺ www.vietjetair.com (​លោកអ្នក​ក៏​អាច​ចូលទៅ​កាន់ https://m.vietjetair.com តាមរយៈ​ទូរស័ព្ទដៃ​ផងដែរ​) និង​តាមរយៈ https://www.facebook.com/vietjetglobal/ (​ដោយ​គ្រាន់តែ​ចុច​ទៅលើ​ប្រអប់ «Booking»)​។ ការទូទាត់ អាចធ្វើ​ឡើង​ដោយ​ងាយស្រួល ជាមួយនឹង​កាត​ឥណទាន និង​ឥណ​ពន្ធ​អន្តរជាតិ ក្នុងនោះ​រាប់បញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union៕ 
 
(*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​ឈប់សម្រាក​ជាតិ​

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com