កីឡាជាតិ
ជាតិ
​អបអរសាទរ​! សៀមរាប និង​ត្បូងឃ្មុំ ឡើងទៅ​ប៉ះគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្នាក់​ខេត្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន​
22, May 2019 , 5:23 pm        
រូបភាព
ក្រុម​កីឡាករត្បូងឃ្មុំអបអរការស៊ុត​បាល់បញ្ចូលទីលើរតនគិរី។ រូបថត CNCC
ក្រុម​កីឡាករត្បូងឃ្មុំអបអរការស៊ុត​បាល់បញ្ចូលទីលើរតនគិរី។ រូបថត CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​បាន​រកឃើញ​ក្រុម​ពីរ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ បន្ទាប់ពី​ពួកគេ​ទាំងពីរ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

 
​ក្រុម​សៀមរាប​ត្រូវ​ប្រជែង​ជាមួយ​ត្បូងឃ្មុំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០១៩​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រៀបចំ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ ក្រុម​ទាំង​ពីរបាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​២២ ខែឧសភា​នេះ​។ នា​ជំនួប​ក្រោម​កម្តៅថ្ងៃ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ម្ចាស់ផ្ទះ​បាន​យកឈ្នះ​ភ្ញៀវ​កោះកុង​យ៉ាង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ២-១​។ 
 
​ចំណែក​ការប្រកួត​ក្រោម​ដំណក់ភ្លៀង​នៅ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ក្រុម​ត្បូងឃ្មុំ​បាន​ទម្លាក់​រតនគិរី​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ក្រោយ​ស្មើ ២-២​។ ក្រោយ​ប្រកួត​៩០​នាទី ត្បូងឃ្មុំ​បានឈ្នះ​លើ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ៣-២​។​
 
​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នៅថ្ងៃនោះ​ដែរ ក្រុម​រតនគិរី​ត្រូវ​ប្រជែង​ជាមួយ​កោះកុង ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។ ក្រុម​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​ថ្នាក់​ខេត្ត នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​ពាន​ថ្នាក់ជាតិ​ជាមួយ​ក្រុម​ទាំង​១៣​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​៕    

Tag:
 Hun Sen Cup 2019
  ត្បូងឃ្មុំ​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com