ជាតិ
សង្គមជាតិ
ស្នងការ​ភ្នំពេញ បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស ដោយ​សុំ​ឲ្យ​វៀតណាម ជួយ​បណ្តុះបណ្តាល​
22, May 2019 , 9:39 pm        
រូបភាព
ជំនួបរវាងលោក ស ថេត (ស្តាំដៃ) និង គណៈប្រតិភូវៀតណាម (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
ជំនួបរវាងលោក ស ថេត (ស្តាំដៃ) និង គណៈប្រតិភូវៀតណាម (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
ដោយ: ថ្មីៗ
លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ទៅ​គណៈប្រតិភូ​វៀតណាម​ថា លោក នឹង​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស ដែលមាន​កម្លាំង​៥០​ទៅ​៦០​នាក់​។ គណៈប្រតិភូ​វៀតណាម បានមក​ទស្សនកិច្ច​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ។​


 
​ក្នុងជំនួប​នោះ លោក ស ថេត បានស្នើ​ឲ្យ​ភាគី​វៀតណាម​ជួយ​បណ្តុះបណ្តាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​អន្តរាគមន៍​នេះ​។ លោក ប្រាប់​សារ​ព័ត​មាន​ថ្មីៗ​ថា តាម​ទូរ​សព្ទ នៅ​ល្ងាច​ថ្ងៃទី​២២​ឧសភា​នេះ​ថា ក្រុម​អន្តរាគមន៍​ពិសេស​នេះ គឺ​ត្រូវបាន​ជ្រើសរើស​ចេញពី​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិនមែន​ជ្រើសរើស​ពី​ណា​ផ្សេង​នោះទេ​។ 
 
​លោក បញ្ជាក់​បែបនេះ​ថា «​កម្លាំង​អន្តរា​មន៍​នេះ ទុក​ជួយ​ប្រជាពលរដ្ឋ ពេល​ជួប​គ្រោះអាសន្ន​ផ្សេងៗ​។ តាមពិត យើង មាន​ស្រាប់​ហើយ រាល់ថ្ងៃ​ហ្នឹង យើង​មាន​កម្លាំង​ជាង​២០០ ហើយ​យើង​គ្រាន់តែ​រើស​មួយចំនួន ដែល​ក្មេង​និង​មាន​កម្ពស់​ប្រហែល​គ្នា ធ្វើជា​កម្លាំង​អន្តរាគមន៍​ពិសេស ដើម្បី​ឲ្យ​វៀតណាម​ជួយ​បណ្តុះបណ្តាល​បន្ថែម​»​។ 
 
​បើតាម​លោកស្នងការ គណ​:​ប្រតិភូ​វៀតណាម បាន​សន្យាថា នឹង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​របស់ខ្លួន ដើម្បី​ពិចារណា​លើ​ការជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុ​ម៉​ង់​ដូរ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕

Tag:
 ស ថេត​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com