ជាតិ
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​៖ Kuwait សម្រាប់​ភាសា​ខ្មែរ​សរសេរ «​កូ​វ៉ែត​»
23, May 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«Kuwait» ជា​ភាសា​អង់គ្លេស និង «Koweït» ជា​ភាសា​បារាំង​។ សម្រាប់​ឈ្មោះ​ប្រទេស​ដែល​ស្ថិតនៅ​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ សទ្ទានុក្រម​ឈ្មោះ​ប្រទេស​, រាជធានី​/​រដ្ឋធានី ដែល​ផ្សាយ​ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី តម្រូវ​ឲ្យ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​កូ​វ៉ែត​» ដោយ​យកតាម​សំនៀង​ភាសា​បារាំង​។​



«​កូ​វ៉ែត​» ជា​ភាសាប្រទេស​ផង និង​ទីក្រុង​ផង ដូច្នេះ​ប្រសិន​ចង់​និយាយ​ពី​ទីក្រុង​នៃ​ប្រទេស យើង​អាច​សរសេរថា «​ក្រុង ឬ​រាជធានី​កូ​វ៉ែត​»​។​

​ជាទូទៅ សំណេរ «​កូ​វ៉ែត​» មិនសូវមាន​ការឯកភាព​គ្នា​ឡើយ​ក្នុង​ភាសា​ខ្មែរ ដោយ​អ្នក​និយម​សរសេរ​ផ្សេង​ពីនេះ ដូចជា «​គុយ​វេត​», «​គុយ​វ៉ែត​», «​គូ​វ៉ែត​» ឬ «​គូ​វេត​» ជាដើម​។​

ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕


Tag:
 ឈ្មោះប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com