ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«​ផ្កាម្លិះ​ភួង​» ដាក់​ក្លាសេ​ទឹកកក អាច​រក្សា​ឲ្យ​នៅ​ស្រស់បាន​​៣​ថ្ងៃ​!
23, May 2019 , 11:00 am        
រូបភាព
ដោយ:
សៀមរាប​៖ អ្នកលក់​ផ្កាម្លិះ​ទាំងអស់​នៅ​ខាងក្រោយ​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះ​អង្គ​ចម នា​ក្រុង​សៀមរាប តែងតែ​យក​ផ្កាម្លិះ​ក្រពុំ​ដែល​មិនទាន់​រីក​មក​ក្រង​ជា​ភួង និង​ដោត​ចង្កាក់ខ្លីៗ សម្រាប់​ដាក់លក់​ឲ្យ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មក​បួងសួង​សុំ​សេចក្តីសុខ​ពី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​, យកទៅ​ថ្វា​យព្រះ​នៅតាម​វត្ត​អារាម និង​នៅ​ប្រាសាទអង្គរវត្ត​ជាដើម​។ អ្នកលក់​ផ្កា​ទាំងនោះ បាន​យក​ផ្កា​ម្លិះ​ដែល​ក្រង​ជា​ភួង​រួច ទៅ​ក្លាសេ​ទឹកកក​នៅក្នុង​ធុង​ស្នោ ដើម្បី​អាច​រក្សា​ឲ្យ​វា​នៅ​ស្រស់​ដដែល និង​ដើម្បី​កុំ​ឲ្យ​រីក​ចេញ​ផ្កា​។​



​ស្ត្រី​អ្នកលក់​ផ្កាម្លិះ​ម្នាក់​បាន​ប្រាប់ ThmeyThmey25 ថា ការណ៍​យក​ផ្កាម្លិះ​ដែល​ក្រង​រួច​ទៅ​ក្លាសេ​ទឹកកក​នៅក្នុង​ធុង​ស្នោ​ទាំងនោះ គឺ​វា​អាច​រក្សា​គុណភាព​ផ្កា​ឲ្យ​នៅ​ស្រស់​ដូច​ទើប​បេះ​ពី​ដើម​បាន​រហូតដល់​ទៅ​៣​ថ្ងៃ  ដែល​វា​នៅ​ក្រពុំ​ស្អាត​ដដែល​។ ប៉ុន្តែ ប្រសិនបើ មិនបាន​ដាក់​ក្លាសេ ឬ​ដាក់​ក្លាសេ​ដោយ​មិនមាន​ទឹកកក​គ្រប់គ្រាន់ វា​នឹង​ឆាប់​ស្លក់​ខូច​និង​ផ្កា​របស់​វា​រីក​។​

​ក្រៅពី​ផ្កាម្លិះ​ភួង អ្នកលក់​នៅតាម​តូប​នីមួយៗ​ក៏មាន​លក់​ដូចជា ផ្កាឈូក​, ទានធូប​, ចេក និង​ស្លាធម៌​ជាដើម​។

​សូម​អញ្ជើញ​ទស្សនា​ផ្ការ​ម្លិះ​ភួង​ក្នុង​តូប​លក់​ផ្កា​នៅ​ខាងក្រោយ​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រ​អង្គ​ចម នា​ក្រុង​សៀមរាប ខេត្តសៀមរាប ដូចតទៅ​៖












































© រក្សាសិទ្ធិដោយ thmeythmey.com