ជាតិ
សម្រាប់ប្រទេស «Kyrgyzstan» ក្រុមប្រឹក្សាជាតិភាសាខ្មែរសរសេរ «កៀហ្ស៊ីស៊ីស្ថាន»
× «Kyrgyzstan» ជាភាសាអង់គ្លេស ឬ «Kirghizistan» ជាភាសាបារាំង ត្រូវបានកំណត់ឲ្យសរសេរជាភាសាខ្មែរថា «កៀហ្ស៊ីស៊ីស្ថាន»។ នេះបើយោងតាមសទ្ទានុក្រមឈ្មោះប្រទេស, រាជធានី/រដ្ឋធានី របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៣។
កៀហ្ស៊ីស៊ីស្ថាន ជាប្រទេសនៅតំបន់អាស៊ីកណ្តាល។ ពលរដ្ឋខ្មែរមួយចំនួនដែលស្គាល់ប្រទេសនេះ ដោយសារតែមានជំនួបកម្មវិធីប្រកួតបាល់ទាត់ថ្នាក់តំបន់ ឬជម្រុះព្រឹត្តិការណ៍ពិភពលោក។
ប្រទេសនេះ មានទីក្រុងដែលមានឈ្មោះថា «Biskhkek» (សំណេរដូចគ្នាទាំងក្នុងភាសាបារាំង និងអង់គ្លេស) ហើយក្នុងភាសាខ្មែរ សទ្ទានុក្រមឈ្មោះប្រទេស, រាជធានី/រដ្ឋធានី បានតម្រូវឲ្យសរសេរថា «ប៊ីស្កេក»។
បច្ចុប្បន្ន កៀហ្ស៊ីស៊ីស្ថាន មានឈ្មោះហៅជាផ្លូវការថា Kyrgyz Republic ហើយក៏ត្រូវបានគេហៅម្យ៉ាងទៀតថា «Kirghizia»។ ក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរ ក៏មិនទាន់បានបន្ទាន់សម័យ (Update) ទាក់ទងនឹងការហៅឈ្មោះប្រទេសនេះដែរ។
ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គងនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com