ជាតិ
ប្រទេស​ក្រិច​? ក្រុង​អា​តែ​ន​? ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ឲ្យ​សរសេរ «​ក្រិ​ក​» និង «​អាថែន​»
25, May 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
សទ្ទានុក្រម​ឈ្មោះ​ប្រទេស​, រាជធានី​/​រដ្ឋធានី របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ បាន​តម្រូវ​ឲ្យ​សរសេរ «​ក្រិ​ក​» សម្រាប់​លើ​ឈ្មោះ​ប្រទេស Greece ជា​ភាសា​អង់គ្លេស ឬ Grèce ជា​ភាសា​បារាំង​។​



​ក្រិ​ក ដែល​សាធារណរដ្ឋ​មួយ​ស្ថិតនៅ​ទ្វីបអឺរ៉ុប មាន​ទីក្រុង​ឈ្មោះថា «Athens» (​ជា​ភាសា​អង់គ្លេស​) ឬ « Athènes» ជា​ភាសា​បារាំង​។ ក្នុង​សទ្ទានុក្រម​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ទីក្រុង​នេះ ត្រូវបាន​សរសេរ​ជា​ភាសា​ខ្មែរ ដោយ​ផ្អែក​តាម​សំនៀង​ជា​ភាសា​អង់គ្លេស «​អាថែន​»​។​

​តាម​ទម្លាប់​ជាទូទៅ យើង​ឃើញ​សំណេរ​ថា «​ក្រិច​» និង «​អា​តែ​ន​»​។ សារព័ត៌មាន ThmeyThmey ក៏​មិន​ហ៊ាន​កំណត់ថា ទម្លាប់​សរសេរ​បែបនេះ​ខុស​នោះដែរ​។​

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕




Tag:
 ឈ្មោះប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com