ជាតិ
សម្ដេច ហ៊ុន សែន នឹងទៅចូលរួមសន្និបាត UN-ESCAP នៅប្រទេសថៃ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅប្រទេសថៃ នាថ្ងៃទី២៧ ឧសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និបាតនោះ ដោយផ្តោតសំខាន់ទៅលើបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា។ បើតាមក្រសួងការបរទេស កិច្ចប្រជុំនៅក្រុងបាងកកនេះ នឹងធ្វើឡើងក្រោមមូលបទ «ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព»។
ជាមួយគ្នានេះ ក៏វត្តមានលោក លី ធុជ ប្រធានគណៈកម្មាធិការជាតិនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ,លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត ចូលរួមសន្និបាតនោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com