អត្ថបទពាណិជ្ជកម្ម
ត្រៀមខ្លួនឬនៅ? F11 Pro Waterfall Gray បង្ហាញរូបរាង Cute ជាផ្លូវការហើយ ពិសេសសម្រាប់សុភាពនារីសម័យថ្មីតែម្តង
× មិនទាន់ដកចិត្តឈប់ស្រលាញ់ F11 Pro Aurora Green និង Thunder Blackផង ស្រាប់តែពេលនេះ ស្រីស្អាត សាច់សខ្ចី ចាំងពន្លឺព្រៀកៗ បានបង្ហាញខ្លួនទៀតហើយ និកំពុងអង្រួនបេះដូងអតិថិជនគ្រប់គ្នា ជាពិសេសសុភាពនារីសម័យថ្មីតែម្តង នោះគឺ OPPO F11 Pro Waterfall Gray។ ជំនាន់ក្រោយរបស់ OPPOមួយនេះ ប្រៀបបាននឹងសម្រស់ស្រីស្អាត នាពេលរាត្រីដ៏ស្រស់ស្អាត ទន់ភ្លន់ដូច្នោះដែរ ដោយមានភ្ជាប់នូវ Slogan ថា Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត។
ស្រីស្អាត F11 Pro Waterfall Gray រូបនេះ មកទាំងសម្រស់ដ៏លេចធ្លោ ជាមួយនឹងពណ៌ស បែកស្វាយស្រាល និងមានពន្លឺប្រដេញភ្លឺផ្លេកៗ។ វាមានសមត្ថភាពខ្ពស់ ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះស្រីស្អាតរូបនេះ មកជាមួយនឹង RAM ទំហំ 6GB និង ROMទំហំ 128GB ដែលធំជាងម៉ូឌែលទាំងពីរខាងលើ ហើយតើម៉ូឌែលនេះ អាចជាម៉ូឌែលនៃការចាប់ផ្តើមបំពាក់ ROM 128GB ឬយ៉ាងម៉េច សម្រាប់OPPO?
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺម៉ូឌែលនេះ មើលទៅពិតជាសាកសមខ្លាំងណាស់ ជាមួយនឹងសុភាពនារីគ្រប់រូប និងគ្រប់វ័យតែម្តង។ នេះបើយោងតាមបញ្ចេញយោបល់ (Comment)បណ្តាក់គ្នាឥតដាច់របស់អតិថិជន នៅលើ ទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO និង ការចែករំលែកបន្តគ្នា ដែលអ្នកចែករំលែកនោះទៀតសោត ភាគច្រើនគឺជាស្រី្ត។ វាជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រមៃរបស់សុភាពនារីគ្រប់រូបដែលមានសម្រស់ស្រស់សោភា ទាំងពូកែ និងពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង។
មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាត F11 Pro Waterfall Gray នេះ មើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូចម៉ូឌែល F11 Pro ដែរ ហើយវាមានកាមេរ៉ាភ្លោះ ក្រោយទំហំ 48MP និងមានអេក្រង់លាតសន្ធឹង ស្រឡះភ្នែក ថែមទៀតផង។ ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និងបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និងកម្មវិធីល្អៗឯទៀត ដូច F11 Pro មុនអត់ហ្ន៎? បើមានមែនច្បាស់ជាលង់ហើយ សូម្បី Admin ជាបុរស ក៏ទ្រាំមិនបានដែរលោកអើយ។
សុភាពនារីមើលទុកឲ្យហើយទៅ F11 Pro Waterfall Gray ពិតជាស្អាត និងសាកសមជាមួយលោកអ្នកនាងខ្លាំងណាស់ ហើយសុភាពបុរស ដែលមានគម្រោងទិញជូនគូស្នេហ៍វិញ ក៏អាចត្រៀមបានដែរ។ ទិញជូនដៃគូរបស់អ្នកទៅ ប្រាកដជាពួកគាត់ ពេញចិត្តស្តូកតែម្តងហើយ។ តោះគ្នាយើង ចាំអ៊ុតតម្លៃស្រីស្អាត OPPO F11 Pro Waterfall Grayនេះ តើវាមានតម្លៃប៉ុន្មានដែរ ហើយវានឹងមកដល់កម្ពុជាយើងនៅពេលណា?
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com