ជាតិ
ក្រសួង​រ៉ែ អះអាងថា គ្មាន​អា​ជីវ​កម្ម​រ៉ែ ខ្សាច់​អនាធិបតេយ្យ នៅតាម​ទន្លេ​បួន​មុខ និង​ស្ពាន​អ្នក​លឿង​ទេ​
23, May 2019 , 9:39 pm        
រូបភាព
រូបភាពីក្រសួងរ៉ែនិងថាមពល
រូបភាពីក្រសួងរ៉ែនិងថាមពល
​ភ្នំពេញ​៖ ក្រសួង​រ៉ែ​និង​ថាមពល អះអាងថា គ្មាន​អា​ជី​កម្ម​រ៉ែ និង​ខ្សាច់​អនាធិបតេយ្យ នៅតាម​ទន្លេ​បួន​មុខ និង​ស្ពាន​អ្នក​លឿង​ទេ ។ ការអះអាង​នេះ បន្តា​ប់​ពី​មន្ត្រី​ក្រសួង​រ៉ែ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ពិនិត្យ នៅតាម​បណ្ដោយ​ទន្លេ​បួន​មុខ​រហូតដល់​ស្ពាន​អ្នក​លឿង កាលពី​ថ្ងៃទី​២២ ឧសភា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​រ៉ែ និង​ថាមពល​។​



​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល ដែល​បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង ចុះ​ត្រួតពិនិត្យ​តាម​បណ្តោយ​ទន្លេ​នោះ អះអាងថា ក្រុមការងារ​ក្រសួង រក​ពុំ​ឃើញ​មាន​អាជីវកម្ម​រ៉ែ ខ្សាច់​អ​នា​ធិ​តេ​យ្យ​ណាមួយ​ឡើយ ពោលគឺ​មាន​ក្រ​ហ៊ុន ដែល​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ប៉ុណ្ណោះ​។​
 
​ក្រសួង​រ៉ែ និង​ថាមពល បាន​សរសេរ​ដូច្នេះ​ថា​៖«​ចំពោះ​ទីតាំង​អាជីវកម្ម​រ៉ែ​ខ្សាច់​របស់​ក្រុមហ៊ុន ដែលមាន​អាជ្ញា​បណ្ណ​ពី​ក្រសួង បាន​អនុវត្តតាម ពេលវេលា​កំណត់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​នៃ​ច្បាប់​ត្រឹមត្រូវ​»​។​
 
​បន្ថែម​ពី​ក្រសួង​រ៉ែ បាន​បញ្ជាក់ថា យុទ្ធនាការ​ឆ្មាំ​ទន្លេ​បាន​អនុវត្ត​ជាប្រចាំ ដោយមាន​ការចុះ​ល្បាត​និង​ក្រុម​ឃ្លាំង​មើល ព្រមទាំង​មាន​យន្តការ​រាយការណ៍​តាម​ប្រព័ន្ធ​Hotline ផងដែរ​៕ 









Tag:
 អា​ជីក​ម្ម​រ៉ែ​ខ្សាច់​
  ត្រួតពិនិត្យ​
© រក្សាសិទ្ធិដោយ thmeythmey.com