ជាតិ
សង្គមជាតិ
កាំកុងត្រូលបន្តចាប់បានបង្គាដែលចាក់សារធាតុដូចចាហួយជាង៤៣គីឡូក្រាមនៅព្រះសីហនុ រូបពីកាំកុងត្រូល
× ភ្នំពេញ៖ មន្ត្រីកាំកុងត្រូល បន្តរកឃើញបង្គាដែលមានចាក់បញ្ចូលសារធាតុដូចចាហួយ។ ក្នុងប្រតិបត្តិការត្រួតពិនិត្យ នៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ខែឧសភា មន្ត្រីកាំកុងត្រូលចាប់បានចាហួយមានចាក់បញ្ចូលសាធាតុស្រដៀងនឹងចាហួយ ចំនួន ៤៣គីឡូក្រាម ហើយប្រមូលយកទៅដុតកម្ទេចចោល។
បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនេះ មន្ត្រីជំនាញបានតម្រូវឲ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលក់ម្ហូបអាហារមិនត្រឹមត្រូវនេះបន្តទៀត។
គួរបញ្ជាក់ថា កាលពីចុងខែមេសា មន្ត្រីកាំកុងត្រូលក៏បានបង្ក្រាបការចរាចរបង្គាជិត ១តោន ដែលចាក់បញ្ចូលសារធាតុដូចចាហួយនេះ ហើយដែលនាំពីវៀតណាមចូលមកក្រុងព្រះសីហនុ៕
© រក្សាសិទ្ធិដោយ thmeythmey.com