ជាតិ
សង្គមជាតិ
កាំកុងត្រូល​បន្ត​ចាប់បាន​បង្គា​ដែល​ចាក់​សា​រធាតុ​ដូច​ចាហួយ​ជាង​៤៣​គីឡូក្រាម​នៅ​ព្រះសីហនុ​
24, May 2019 , 10:47 am        
រូបភាព
រូបពីកាំកុងត្រូល
រូបពីកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល បន្ត​រកឃើញ​បង្គា​ដែលមាន​ចាក់​បញ្ចូល​សារធាតុ​ដូច​ចាហួយ​។ ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ នៅ​ផ្សារលើ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៣​ខែឧសភា មន្ត្រី​កាំកុងត្រូល​ចាប់បាន​ចាហួយ​មាន​ចាក់​បញ្ចូល​សា​ធាតុ​ស្រដៀង​នឹង​ចាហួយ ចំនួន ៤៣​គីឡូក្រាម ហើយ​ប្រមូល​យកទៅ​ដុត​កម្ទេចចោល​។


 
​បន្ទាប់ពី​រកឃើញ​ភាពមិនប្រក្រតី​នេះ មន្ត្រី​ជំនាញ​បាន​តម្រូវ​ឲ្យ​អាជីវករ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​លក់​ម្ហូបអាហារ​មិន​ត្រឹមត្រូវ​នេះ​បន្តទៀត​។ 
 
​គួរ​បញ្ជាក់ថា កាលពី​ចុងខែ​មេសា មន្ត្រី​កាំកុងត្រូល​ក៏បាន​បង្ក្រាប​ការ​ចរាចរ​បង្គា​ជិត ១​តោន ដែល​ចាក់​បញ្ចូល​សារធាតុ​ដូច​ចាហួយ​នេះ ហើយ​ដែល​នាំ​ពី​វៀតណាម​ចូលមក​ក្រុងព្រះសីហនុ​៕


Tag:
 បង្គា​
  កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com