ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​រស់នៅ​ដែល​ជួយ​អ្នក ក្លាយជា​មនុស្ស​មិន​ងាយ​ឈឺ​
24, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​នឿយហត់ ឬ​មិនបាន​ទៅធ្វើ​ការ ឬ​សាលារៀន​ដោយសារតែ​ជំងឺ​ផ្តាសាយ ឬ​ក្តៅខ្លួន​មែន​ទេ​? តើ​អ្នកជា​ម៉ូយ​ជំងឺ​ផ្តាសាយ​ប្រចាំខែ ឬ​ឆ្នាំ​មែន​ទេ​? បើសិនជា​អ៊ីចឹង​មែន មានន័យថា អ្នកជា​មនុស្ស​ដែលមាន​សុខភាព​អន់ថយ ហើយ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ចុះខ្សោយ​ដែរ ទើប​ធ្វើ​ឲ្យ​ងាយ​ឆ្លង​ជំងឺ​បែបនេះ​។



ប៉ុន្តែ​បើសិនជា​អ្នក​ចង់​ក្លាយខ្លួនជា​មនុស្ស​មិន​ងាយ​ឈឺ​ស្រួលៗ​នោះ យក​ល្អ​គួរតែ​បន្ត​អាន​អត្ថបទ​នេះ​បន្ថែមទៀត​ដូចខាងក្រោម​៖
 
​គិតគូរ​ពី​កាឡូរី​ដែល​អ្នក​ត្រូវ​ញ៉ាំ​
 
​បើសិនជា​អ្នក​មិនមាន​ហេតុផល​ដែល​ត្រូវ​តម​អាហារ​ទេ ចូរ​ធ្វើ​វា​ឥឡូវ​ទៅ​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​កាឡូរី​តិច ២៥​ភាគរយ​ជាង​ធម្មតា គឺ​កម្រ​នឹងមាន​ជំងឺ​ណាស់​។ កូ​ឡេ​ស្តេ​រ៉ុល Triglycerides និង​សម្ពាធ​ឈាម​នឹង​ថយចុះ​តាម​គ្នា​ដែរ ហើយក៏​នាំ​ឲ្យ​អ្នកមាន​សុខ​ភាពល្អ​បន្ថែមទៀត​។ 
 
​ប្រើ​ថ្នាំ​វីតាមីន​ដើម្បី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
 
​មុនពេល​អ្នក​លេបថ្នាំ​បែបនេះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ថា​តើ​វីតាមីន និង​ជីវជាតិ​អ្វីដែល​អ្នក​កំពុងតែ​ខ្វះ​។ បន្ទាប់មក​គាត់​នឹង​ណែនាំ​អ្នក​ហើយ​។ របប​អាហារ​ដែលមាន​ជីវជាតិ​ល្អជា​ពិសេស វីតាមីន A, C, D ជាតិ​ដែក និង​ស័​ង្គ​សី នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​កាន់តែខ្លាំង​។ 
 
​ដើរទៅ​ខាងក្រៅ​ផ្ទះ​
 
​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា រាងកាយ​ត្រូវការ​ពេលវេលា​ដកដង្ហើម​យក​ខ្យល់​បរិសុទ្ធ​ដែរ​។ វា​គឺជា​អ្វីដែល​រាងកាយ​ប្រាប់​អ្នក ហើយក៏​ជា​រឿង​ចាំបាច់​ត្រូវ​ធ្វើការ​។ ដូច្នេះ​ចូរ​លះបង់​ពេលវេលា​ធ្វើការ​ក្នុងផ្ទះ ឬ​កន្លែងធ្វើការ​ខ្លះ ដើម្បី​ដើរ​លំហែកាយ​បន្ថែម​នៅ​ខាងក្រៅ​ផ្ទះ​ទៅ​។ អ្នក​ក៏​អាច​ប្រើ​ពេលវេលា​នេះ​ដើម្បី​លាង​ឡាន ដើរ​តិចៗ ឬ​បោះតង់​តាម​រមនីយដ្ឋាន​ជាដើម​។​
 
​ហាត់ប្រាណ​
 
​ចូរ​ធ្វើ​លំ​ហាត់ប្រាណ​បែប Cardio ដើម្បី​ជំរុញ​ដល់​បេះដូង​ច្របាច់​កាន់តែខ្លាំង និង​ឈាម​រត់​បាន​ស្រួល​។ វិធី​ហាត់ប្រាណ​នេះ​នឹង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​បន្ថែម​ពីលើ​ការជួយ​សម្រក​ទម្ងន់ បន្ថយ​ការ​រលាក និង​ទប់ស្កាត់​ការកើត​ជំងឺ​។ ប៉ុន្តែ​នៅពេល​និយាយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កំពុងតែ​លូតលាស់​នោះ វា​នឹង​បង្កើន​ចំនួន​កោសិកា​គ្រាប់​ឈាមស ដើម្បី​ប្រឆាំងនឹង​បាក់តេរី និង​វីរុស​អាក្រក់ៗ​។ ដូច្នេះ​អ្នកនឹង​មិន​ងាយ​ឈឺ​តាម​គ្នា​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com