ជាតិ
សិល្បះ
ភរិយា​លោក គ​ង្គ ប៊ុន​ឈឿន មាន​សិទ្ធិ​គ្រប់គ្រង​បទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ផ្លូវការ​ហើយ​!
24, May 2019 , 11:32 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី គាត គឹម​លន (Keath Kimlorn) ដែល​បច្ចុប្បន្ន​រស់នៅ​ប្រទេស​ន័​រ​វែ​ស មាន​សិទ្ធិ​គ្រប់គ្រង​មរតក​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​។ នេះ​បើតាម​ការសម្រេច​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​អះអាងថា បទ​ចម្រៀង​ដែល​ច្រៀង​ដោយ លោកស្រី រស់ សេរី​សុទ្ធា ពិតជា​ស្នាដៃ​និពន្ធ​របស់ លោក គ​ង្គ ប៊ុន​ឈឿន ទាំង​បទ​ភ្លេង និង​ទំនុកច្រៀង​។​


អត្ថបទទាក់ទង

​លោកស្រី តាត គីម​លន ជា​ភរិយា​របស់លោក គ​ង្គ ប៊ុន​ឈឿន ជា​កវីនិពន្ធ​បទ​ចម្រៀង​ជំនាន់​ដើម បាន​ស្នើសុំ​គ្រប់គ្រង​មរតកសាសន៍​លើ​បទ​ចម្រៀង «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ដែល​គេ​ច្រឡំ​ហៅថា​បទ​«​នឹក​ភូមិ​ភ្នំ​ធំ​»​។ ការស្នើសុំ​បទ​នេះ បន្ទាប់ពី​មាន​ករណី​ផលិតកម្ម​មួយ​ក្នុងស្រុក យកទៅ​ច្រៀង ជាមួយនឹង​ការ​កាឡៃ ខុសពី​សភាព​ដើម​។​

«​ផ្អែក​តាម​ការពិនិត្យ និង​សិក្សា​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​ទាំង​ភស្តុតាង និង​សាក្សី ក្រសួង​បានសម្រេច​អនុញ្ញាត​ប្រគល់ជូន​លោកស្រី គាត គឹម​លន ដើម្បី​គ្រប់គ្រង​នូវ​បទ​ចម្រៀង​មួយ​បទ​នេះ​»​។ នេះ​បើតាម​សេចក្តី​ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី​រដ្ឋមន្ត្រី ភឿង ស​កុ​ណា កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​។​

​ជាមួយគ្នានេះដែរ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មានបំណង​ចង់​ឲ្យ​ទាយាទ​នៃ​អ្នកនិពន្ធ​ដទៃទៀត ធ្វើយ៉ាងណា​ខិតខំ​ស្វែងរក​ឯកសារ និង​ភស្តុតាង​ដើម្បី​ស្នើសុំ​គ្រប់គ្រង​សិ​ទិ្ធ​នូវ​បទ​ចម្រៀង ឬ​ស្នាដៃ គ្មាន​អ្នកទទួល​មរតក ឬ​គ្មាន​មរតកសាសន៍​ពី​ក្រសួង​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com