កីឡាអន្តរជាតិ
អន្តរជាតិ
Conte នឹង​ទៅ​ដឹកនាំ Inter ហើយ​ចង់យក Moses និង Lukaku ទៅតាម​ខ្លួន​
24, May 2019 , 2:24 pm        
រូបភាព
​អតីត​អ្នកចាត់ការ​ទូទៅ Chelsea លោក Antonio Conte នឹង​ឡើងទៅ​ដឹកនាំ​ក្រុម Inter Milan នៃ​លី​គ​កំពូល​អ៊ីតាលី Serie A ឆាប់ៗ​នេះ​។ ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី Conte ចង់បាន​អតីត​កូនក្រុម​គឺ​ខ្សែបម្រើ Victor Moses និង​ខ្សែប្រយុទ្ធ Romelu Lukaku របស់ Man Utd ទៅ​រួម​ក្រុម​។​


 
​ក្នុង​វ័យ​៤៩​ឆ្នាំ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ត្រូវបាន​គេ​ជឿជាក់ថា​នឹង​ទៅកាន់​ទឹកដី San Siro ក្នុង​សប្តាហ៍​នេះ​តែម្តង​សម្រាប់​ការងារ​ដំបូង​របស់ខ្លួន​ចាប់តាំងពី​ចាក​ចេញពី​ក្រុម​តោ​ខៀវ Chelsea នៅ​ឆ្នាំ ២០១៨​។​


 
​ក្នុង​តំណែង​អ្នកចាត់ការ​ថ្មី​នេះ​លោក Conte បាន​សម្លឹង​ឃើញ​កីឡាករ​មួយចំនួន​ដោយ​ក្នុងនោះ​មាន​ខ្សែបម្រើ Moses ដែល​បង្ហាញខ្លួន​បាន​តិចតួច​ប៉ុណ្ណោះ​សម្រាប់ Chelsea ចាប់តាំងពី​លោក​ចាក​ចេញពី Stamford Bridge​។ ខ្សែបម្រើ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​វ័យ​២៨​ឆ្នាំ​រូបនេះ​សព្វថ្ងៃ​ត្រូវបាន​ក្លិប​នៅ​តួ​ក​គី Fenerbahce ខ្ចី​ជើង​ហើយ​រំពឹងថា​នឹង​ទៅ​ចូលរួម​ជាមួយ​ក្លិប​នៅ​អ៊ីតាលី​នៅ​រដូវ​កាល​ក្រោយ​។​
 
 Moses ជា​កីឡាករ​សំខាន់​មួយរូប​ដែល​ជួយ​តៀ​ខៀវ​លើក​ពាន Premier League នៅ​រដូវ​កាល​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក Conte​។​


 
​ក្រៅពី Moses អតីត​អ្នកចាត់ការ Juventus និង​ជម្រើសជាតិ​អ៊ីតាលី​ក៏​កំពុង​ចែចូវ​ខ្សែប្រយុទ្ធ Romelu Lukaku របស់ Manchester United ផងដែរ​។ Conte បាន​បរាជ័យ​ក្នុងការ​ទិញយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​ពី Everton ទៅ​រួម​ក្រុម Chelsea កាលពី​ឆ្នាំ ២០១៧ ដោយ​ត្រូវយក Alvaro Morata ពី AT-Madrid ជំនួស​វិញ​។​
 
Lukaku ត្រូវបាន​សារព័ត៌មាន​ជាច្រើន​យល់ឃើញថា​មិន​ទទួលបាន​ការពេញចិត្ត​សម្រាប់​តំណែង​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម​នា​រដូវ​កាល​ក្រោយ​ដែរ បន្ទាប់ពី​ធ្លាក់​ទម្រង់​លេង​ខ្លាំង ខណៈដែល​ក្រុម​អ្នកគាំទ្រ Man Utd ក៏​មិន​ចង់ទុក​រូបគេ​ឲ្យ​នៅ​ទឹកដី Old Trafford ទៀត​ដែរ​៕

Tag:
 បាល់ទាត់​
  Inter Milan
  Antonio Conte
  Romelu Lukaku
  Victor Moses
© រក្សាសិទ្ធិដោយ thmeythmey.com