អត្ថបទពាណិជ្ជកម្ម
ឆ្នាំមុនត្រូវរង្វាន់៥០ដុល្លារ ឆ្នាំនេះឈ្នះដល់ទៅ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើកទៀត
× «រាល់ពេលដែលផឹកវើក ខ្ញុំតែងតែពិនិត្យមើលប្រវិលកំប៉ុង ព្រោះកាលពីឆ្នាំ២០១៨ ខ្ញុំធ្លាប់បានត្រូវរង្វាន់៥០ដុល្លារពីវើកម្តងរួចហើយ។ លើកនេះ គាស់ក្រវិលកំប៉ុងភ្លាម ឃើញលេខ ៤០ គិតស្មានតែខ្លួនត្រូវ ៤០ដុល្លារ តែនឹកស្មានមិនដល់ លើកនេះមិនមែន៤០ដុល្លារទេ គឺ៤០លានរៀល»។ នេះជាការរៀបរាប់របស់អ្នកស្រី ឡាញ សារី អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំពី ភេសជ្ជៈប៉ូវកម្លាំងវើក ។ ស្ត្រីរូបនេះ បន្តទៀតថា៖«ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន នឹកស្មានមិនដល់ថា ខ្លួនឯងអាចមានសំណាងឈ្នះរង្វាន់ធំបាន»។
អ្នកស្រី ឡាញ សារី ម្ចាស់រង្វាន់ធំ៤០លានរៀល តែងតែញុំាភេសជ្ជៈវើកជារៀងរាល់ថ្ងៃ ដើម្បីមានកម្លាំងបន្តការងារពេលថ្ងៃត្រង់។ គាត់ជាកូនជាងកាត់ដេរ នៅហាងកាត់ដេរមួយកន្លែ ងក្នុងខេត្តស្វាយរៀង។ អ្នកស្រី ឡាញ សារី រៀបរាប់ឲ្យដឹងថា គាត់នឹងយក៤០លានរៀលនេះ ទៅទិញម៉ាស៊ីនដេរ និងសម្ភារមួយចំនួន ដើម្បីបើកហាងកាត់ដេរខ្លួនឯង និងទុកប្រាក់មួយចំនួនទៀត សម្រាប់កូនៗរៀនបន្ត។
ភេសជ្ជៈប៉ូវកម្លាំងវើក បន្តផ្តល់រង្វាន់តូចធំ ដល់អតិថិជនគ្រប់បណ្តាខេត្តក្រុង ជារៀងរាល់ថ្ងៃ។ ដូច្នេះរាល់ពេលពិសាភេសជ្ជៈប៉ូវកម្លាំងវើក សូមកុំភ្លេចពិនិត្យមើលក្រវ៉ិលកំប៉ុង ហើយ ប្រសិនបើលោកអ្នកឈ្នះរង្វាន់ធំ ពីក្រវ៉ិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ 061/067/069 902 902 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com