ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍ ជ្រើសរើស​និស្សិត​ចូលរៀន​ជំនាញ​កក់​សំបុត្រ​យន្តហោះ​ដោយ​ឥតគិតថ្លៃ​
25, May 2019 , 7:59 am        
រូបភាព
 ​រូបថត​ហ្វេសប៊ុកពី​លោក ឃុន ថោងស៊ីន ​
​រូបថត​ហ្វេសប៊ុកពី​លោក ឃុន ថោងស៊ីន ​
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ នឹង​ជ្រើសរើស​និស្សិត​ដែល​ចង់​រៀន​ជំនាញ​កក់​សំបុត្រ​(Ticketing and Reservation) តាម​ប្រព័ន្ធ AMADEUS នៅ​រាជធានី ដោយ​ឥតគិតថ្លៃ​។ និស្សិត​ដែល​ទទួលបាន ឱកាស​នេះ នឹងមាន​ចំណេះដឹង ជំនាញ ដែល​ស្របតាម​ស្តង់ដារ​ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន ACA Travel Tours​។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​ក្រសួងទេសចរណ៍ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែឧសភា។


 
​ក្រោយពី​និស្សិត​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ពី​ក្រសួងទេសចរណ៍​,​ទទួលបាន​ការបណ្តុះបណ្តាល​ផ្ទាល់​ពី​គ្រូ​អាស៊ាន និង​មានឱកាស​ទទួល​បានកា​រងារ​ខ្ពស់ តាម​បណ្តា​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​នានា ជាពិសេស​និស្សិត​ដែល​រៀន​ចប់ ត្រូវបាន​កត់ត្រា​គុណវុឌ្ឍិ​ចូលក្នុង​សៀវភៅ​ជំនាញ​ទេសចរណ៍​(Tourism skill passport)​ផងដែរ​។​
 
​មុននឹង​បេក្ខជន​ទទួលបាន​ឱកាស​នេះ បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ជា​សិស្ស​-​និស្សិត​កំពុង​សិក្សា​តាម​បណ្តា​គ្រឹះស្ថានសិក្សា​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នានា ត្រូវ​ចេះ​ជំនាញ​កុំព្យូទ័រ​(Ms.Word, Excel, Power Point, Internet and Email)​។ ចេះ​និយាយ ស្តាប់ អាន និង​សរសេរ​ភាសា​អង់គ្លេស​បានល្អ មាន​ឆន្ទៈ និង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការសិក្សា​។ ជំនាញ​ទាំង​ប៉ុន្មាន​នេះហើយ ដែល​តម្រូវ​ឲ្យ​បេក្ខជន​ត្រូវតែមាន ដើម្បី​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។
 
​សម្រាប់​ពាក្យស្នើសុំ​ចូលរៀន បេក្ខជន​ត្រូវតែ​ភ្ជាប់​មកជា​មួយ​រូបថត​ថ្មី ៤×៦​ចំនួន​៣​សន្លឹក រូបថត ៣×៤ ចំនួន​៣​សន្លឹក​, ជីវៈ​ប្រវត្តិ​សង្ខេប​(CV) ១​ច្បាប់​, លិខិត​អម​(Cover Letter) ១​ច្បាប់​,​សេចក្តីចម្លង​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​១​ច្បាប់ និង​លិខិតបញ្ជាក់​ការសិក្សា ឬ​បណ្ណ​សម្គាល់​ខ្លួន​ចេញ​ដោយ​គ្រឹះស្ថានសិក្សា​(​ថតចម្លង​១​ច្បាប់​) នៅ​ក្រុមហ៊ុន ACA Travel and Tours ដែលមាន​អាសយដ្ឋាន ផ្ទះ​លេខ ៣៣៣B មហាវិថី​ព្រះ​មុ​នី្ន​វង្ស ឬ​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] និង​តាម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ ដែលមាន​អាសយដ្ឋាន​នៅ​ជា​ន់ទី​៤ នៃ​ក្រសួងទេសចរណ៍ ឬ​តាម​អ៊ី​ម៉ែ​ល [email protected]​។​
 
​បេក្ខជន​ត្រូវតែ​មក​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​០៥ ខែមិថុនា​។ សម្រាប់​កាលបរិច្ឆេទ​ប្រឡង​ចូលរៀន​នៅ​ថ្ងៃទី​១២ ខែមិថុនា ដែល​ប្រឡង​លើ​វិញ្ញាសា​ផ្តោតលើ​ចំណេះដឹង​ទូទៅ​ផ្នែក​ទេសចរណ៍​។ ចំពោះ​វេន​សិក្សា​វិញ បេក្ខជន​អាច​សិក្សា​នៅ​វេន​ព្រឹក​ចាប់ពី​ម៉ោង​៨ ដល់​ម៉ោង​១១​ព្រឹក និង​វេន​រសៀល​ចាប់ពី​ម៉ោង ២​ដល់​ម៉ោង​៥​ល្ងាច​៕ 
 

Tag:
 និស្សិត​
 ​យន្តហោះ​
 ​ទេសចរណ៍​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com