ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វិស័យ​ផលិត​សម្ភារ​ធ្វើដំណើរ កាបូប វ៉ាលី​...​កំពុង​លេចមុខ​មាត់​ថ្មី​នៅ​កម្ពុជា​
24, May 2019 , 7:19 pm        
រូបភាព
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC
ដោយ:
​ភ្នំពេញ​៖ ចាប់តាំងពី​សហរដ្ឋអាមេរិក​លើកលែង​ពន្ធ ១០០​ភាគរយ លើ​ផលិតផល​សម្ភារ​ធ្វើដំណើរ​ដល់​កម្ពុជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP កាលពី​ឆ្នាំ​២០១៦ វិស័យនេះ​កាន់តែ​ទាក់ទាញ​ការវិនិយោគ និង​បង្ហាញ​សក្ដានុពល​ខ្ពស់​។  ការនាំចេញ​ផលិតផល​នេះ​ទៅ​អាមេរិក ដែលមាន​ទំហំ​ត្រឹម ៤៨​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ ឥឡូវ​បាន​កើន​រហូតដល់ ៤០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។ ហើយ​បើ​គិត​ទីផ្សារ​អន្តរជាតិ​ទាំងមូល​គឺ​កម្ពុជា​នាំចេញ​ទំហំ ៥៦០​លាន​ដុល្លារ​។  តែ​ទំហំ​នេះ នៅ​តិចតួច​នៅឡើយ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​នាំចេញ​មួយចំនួនទៀត ដែល​ទាមទារ​ឲ្យ​កម្ពុជា លើកកម្ពស់​ភាព​ប្រកួតប្រជែង​បន្ថែម តាមរយៈ​កាត់បន្ថយ​ថ្លៃដើម ផលិត​ជាដើម​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា GMAC ដូចតទៅ​នេះ​៖
 


 
​លោក កាំ​ង ម៉ូ​នី​កា ឲ្យ​ដឹង​តាមរយៈ បទ​សម្ភាស​នេះ​ថា ការផលិត​សម្ភារ​ធ្វើដំណើរ ដូចជា​កាបូប វ៉ាលិស​ជាដើម​នេះ អាច​នឹងមាន​សក្ដានុពល​ខ្លាំង ជាង​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់​ទៅទៀត ដោយសារ​ទំនិញ​ទាំងនេះ មានតម្លៃ​បន្ថែម​ខ្ពស់ ជាង​សម្លៀកបំពាក់​។ ម្យ៉ាងទៀត​ការដាក់​ពន្ធ​របស់​អាមេរិក ទៅលើ​ប្រទេស​ចិន អាច​នឹង​ផ្ដល់ឱកាស​ឲ្យ​កម្ពុជា ចាប់យក​ក្រុមហ៊ុន   ផលិត ដែល​អាច​រើ​ចេញពី​ប្រទេស​ចិន ទៅ​បណ្ដា​ប្រទេស​ផ្សេងៗ​។​


 
«​នៅពេលនេះ​ផ្នែក​នេះ អាចមាន​សក្ដានុពល​ខ្លាំង​ជាង​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់ ព្រោះថា​ទី​១ ផលិតផល​នេះ​មានតម្លៃ​បន្ថែម​ខ្ពស់ ជាង​សម្លៀកបំពាក់​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក កាំ​ង ម៉ូ​នី​កា ។ លោក​បន្ត​ដូច្នេះ​ថា​ទៀតថា​៖«​ហើយ​យើង​ឃើញថា​ក្នុងពេល​ថ្មីៗ​នេះ ដោយសារ​មាន​វិវាទ​ពាណិជ្ជកម្ម​អាមេរិក និង​ចិន នៅ​ជុំ​ទី​២ នៃ​ការដាក់​ពន្ធ​លើ​ការនាំ​ចេញពី​ប្រទេស​ចិន គឺមាន​ផលិតផល​ធ្វើដំណើរ​នេះដែរ ជាពិសេស ផលិតផល​ដែល​ធ្វើ​ពី​ស្បែក ត្រូវ​ចូលក្នុង​បញ្ជី​បង់ពន្ធ​បន្ថែមទៀត ដែល​ឡើងដល់ ២៥​ភាគរយ​។ ដូចនេះ វា​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ទទួលយក​ការផ្លាស់ប្ដូរ​ទីតាំង​ផលិត​ចេញពី​ចិន​មក​»​។​

Tag:
 សម្ភារ​ធ្វើដំណើរ
  កាបូប​
  កាំ​ង ម៉ូ​នី​កា​
© រក្សាសិទ្ធិដោយ thmeythmey.com