អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​ទឹកប្រាក់​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ ម្នាក់​ទៀតហើយ​នៅ​ខេត្ត​ត្បូងឃ្មុំ
24, May 2019 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹកប្រាក់ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់ដៃ អតិថិជន​ដែលមាន​សំណាង​ម្នាក់​ទៀតហើយ គឺ​អ្នកស្រី ស៊ឹង សយ  អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។  
 
​អ្នកស្រី ស៊ឹង សយ បាន​រៀបរាប់​ប្រាប់​អ្នកតំណាង​ក្រុមហ៊ុន ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ ដល់​លំនៅដ្ឋាន​ថា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅពេលដែល​ខ្លួន​ស្រេកទឹក និង​អស់កម្លាំង​ផង​នោះ អ្នកស្រី​បាន​ប្រើ​កូនស្រី​ឲ្យ​ទៅ​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​មួយ​ដប​ពី​ផ្ទះ​អ្នកលក់​នៅក្បែរ​ផ្ទះ​។  អ្នកស្រី​រៀបរាប់​ទៀតថា នៅពេលដែល​គាត់​មួល​គម្រប​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង ដែល​ធ្វើ​ឲ្យ​អ្នកស្រី​រំភើប ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ស្រែកប្រាប់​អ្នកផ្ទះ និង​អ្នក​ជិត​ខាត​ឲ្យ​ជួយ​មើលគ្នា រួច​ហើយក៏​ទូរ​សព្ទ​ទៅប្រាប់​ក្រុមហ៊ុន តាម​លេខ​ដែល​មាននៅ​គំរប​នោះ​។​


 
​បើតាម​អ្នក​ស្រ សយ ក្រោយពី​ទទួលបាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល​នេះ គាត់​នឹង​យក​មួយចំនួន​សងបំណុល​គេ និង​ទិញ​រថយន្ត​តម្លៃ​សមល្មម​មួយ ទុក​គ្រាន់​ប្រើប្រាស់​ប្រចាំ​គ្រួសារ ហើយ​ទុក​មួយចំណែក​ទៀត សម្រាប់​ឱ្យ​កូន​រៀន​បន្ត​។ 
 
​បន្ទាប់ពី​ទទួលបាន​ទឹកប្រាក់​រង្វាន់​ចំនួន​១០០​លាន​រៀល ពី​ក្រុមហ៊ុន​តែ​បៃតង អ៊ី​ឈី​តាន់ អ្នកស្រី ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​តែ​បៃតង អ៊ី​ឈី​តាន់ ដែល​បាន​បង្កើត​កម្ម​វិធីចែក​រង្វាន់​ប្រាក់​លាន ដល់​អតិថិជន​ទូទៅ ជាពិសេស​ចំពោះ​អ្នកស្រី​តែម្ដង ដែល​អាចជួយ​កែប្រែ​ជីវភាព​គ្រួសារ ឱ្យ​កាន់តែ​ល្អប្រសើរ តទៅ​ថ្ងៃ​អនាគត​។  


 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូតដល់​៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែលមាន​សំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាចជា​រូបអ្នក ៕






 
 (​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com