អត្ថបទពាណិជ្ជកម្ម
ឈ្នះរង្វាន់ព្រមៗគ្នាតែម្តង ពីការចាប់រង្វាន់លើកទី ៦ របស់ Huawei
× ភ្នំពេញ ថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៩៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី៦ ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 នៅស្ថានីយទូរទស្សន៍ MYTV និងមានការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង MYTV កាលពីព្រឹកថ្ងៃសុក្រ ២៤ ឧសភានេះ។ ក្នុងចំណោមអ្នកឈ្នះទាំងបីរូប នៃការចាប់រង្វាន់លើកនេះ មានអតិថិជនដល់ទៅ២រូប ដែលបានទិញស្មាតហ្វូន Huawei ពីហាងតែមួយ មានសំណាងឈ្នះរង្វាន់ព្រមៗគ្នាតែម្តង។ ពិតជាសំណាងមែន!
អតិថិជនដែលមានសំណាងឈ្នះម៉ូតូ Zoomer X មួយរង្វាន់ បានទៅលើឈ្មោះ ស៊ីឆុន ទិញស្មាតហ្វូន Huawei P30 Lite ពីហាង Indochina។ រីឯ អតិថិជនឈ្មោះ សរវណ្ណា ទិញស្មាតហ្វូន Huawei អេ 7 ពីហាង Indochina ក៏ឈ្នះទូរទស្សន៍ Smart TV 43 អ៊ីញ 1 រង្វាន់ផងដែរ។ ចំណែកឯរង្វាន់ ទូរទស្សន៍មួយរង្វាន់ទៀត បានទៅលើ អតិថិជនឈ្មោះ ស្រីណាក់ ទិញស្មាតហ្វូន Huawei អេ 7 ទិញពីហាង ហេង វាសនា។ ពួកគាត់ទាំងបី សុទ្ធតែជាអ្នកឈ្នះរង្វាន់លើកទីមួយ។ នៅពេលដែលក្រុមការងារទំនាក់ទំនងទៅ គ្រាន់តែដឹងថាឈ្នះភ្លាម ពួកគាត់មានអារម្មណ៍សប្បាយចង់ហោះភ្លាតតែម្តង។
ដូចសព្វដងដែរ យើងក៏បានអញ្ជើញអ្នកឈ្នះ ពីការចាប់រង្វាន់លើកមុន មកទទួលរង្វាន់ផងដែរ។ លោក ម៉ាឡូត ជាអ្នកឈ្នះម៉ូតូ Zoomer X 1 រង្វាន់ និងលោក សន សុមនះ ឈ្នះ Smart TV 43 អ៊ីញ មួយរង្វាន់។ ចំណែកឯអ្នកឈ្នះមួយរូបទៀតមានភារកិច្ចផ្ទាល់ខ្លួន មិនអាចមកទទួលរង្វាន់បាន។ មិនសូវខុសគ្នា ពីអ្នកឈ្នះមុនៗទេ អ្នកទាំងពីរញញឹមពព្រាយតែម្តង ហើយកាន់តែជឿទុកចិត្តខ្លាំង នៅពេលដែលខ្លួនមានសំណាងឈ្នះបែបនេះ។
ចង់មានសំណាងដូចពួកគាត់អត់? ងាយៗ! គ្រាន់តែទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទ ដែលអ្នកបានទិញ អ្នកនឹងមានឱកាសចូលរួមការចាប់រង្វាន់។ ការចាប់ឆ្នោត នៅសល់បួនលើកទៀត ដូច្នេះអតិថិជនមិនទាន់មានសំណាងឈ្នះរង្វាន់ សូមកុំអស់សង្ឃឹមអី។ ចំណែកការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ $299, nova3តម្លៃ $469, អេ 5s តម្លៃ $159 និង P30 Lite តម្លៃ $339។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com