កំណាព្យ
ពីនេះ ពីនោះ
តាកែវ អ្នកថែកេរដូនតា!
×
-នាងខ្មៅបាយ៉ង់ភ្នំដា ដូនតាថាថាងយូរហើយ
បាទីជីសូរបង្កើយ ទឹកដីនេះហើយខ្មែរចាំ។
-អាណាចក្រភ្នំចេនឡា ដូនតាតាំងទីពាន់ឆ្នាំ
មានល្ខោនយីកេរបាំ ខ្មែរចាំថែដល់សព្វថ្ងៃ។
-ដូនកែវដានក្រុងចំណាស់ ប្តូរផ្លាស់ទៅតាមសម័យ
ប្រជារស់ស៊ីវីល័យ ស្នាដៃតានៅថែបាន។
-វង់ល្ខោនភី សុគន្ធី គ្មានពីរល្បីក្នុងសន្តាន
ចាប៉ីតាឈួនចំណាន គេបានឮទាំងលោកា។
-បង្កងទឹកសាបស្រស់ថ្មី គេល្បីឈ្ងុយឆ្ងាញ់ពិសា
តម្បាញសូត្រក៏អស្ចារ្យ ដល់ណាល្បីដល់ហ្នឹងហើយ។
-តាកែវខេត្តតំណាងខ្មែរ មន្តស្នេហ៍អ្នកមិនសាបឡើយ
ខ្មែររួមថែអ្នកយូរហើយ គ្មានថ្ងៃណាឡើយភ្លេចអ្នក៕
© រក្សាសិទ្ធិដោយ thmeythmey.com