ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
កោះ​ចំនួន ៥ នៅ​ប្រទេស​កម្ពុជា កំពុងមាន​សក្តានុពល​សម្រាប់​ការវិនិយោគ​
25, May 2019 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​បរទេស​មក​នៅ​កម្ពុជា​កាន់តែច្រើន​ទៅៗ​។ កំណើន​នេះហើយ ដែល​ផ្តើម​ឱ្យ​កម្ពុជា មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ក្នុងនោះ​វិស័យ​ទេសចរណ៍ និង​វិស័យ​អចលនទ្រព្យ ហាក់ដូចជា​ដើរ​ទន្ទឹមគ្នា​យ៉ាង​ល្អ គួរឱ្យកត់សម្គាល់​។​
​ងាក​មក​មើល​លើ​ការវិនិយោគ​អចលនទ្រព្យ នា​តំប់ន់​ទេសចរណ៍​វិញ​ម្តង មាន​ខេត្ត និង​តំបន់​ទេសចរណ៍​មួយចំនួន ដែល​កំពុង​តែមាន​សក្តា​នុព​ល​ក្នុងការ​អភិវឌ្ឍ​យ៉ាងខ្លាំង បើទោះជា​ភាគច្រើន​នៃ​តំបន់​ទាំងនោះ មិនទាន់មាន​អ្នកវិនិយោគ​ណា​ម្នាក់​សម្លឹង​ឃើញ ឬ​ចាប់ផ្តើម​សកម្មភាព​អភិវឌ្ឍន៍​ណាមួយ​ក៏ដោយ​។ ខាងក្រោម​នេះ គឺជា​តំបន់​កោះ​ស្អាតៗ​ទាំង​៥ ដែល​ពោរពេញ​ទៅដោយ​សក្តានុពល ក្នុងការ​វិនិយោគ​ដោយ​ក្នុងនោះ​មានដូចជា​៖
 
 ១. កោះរ៉ុង​

​បើ​ប្រៀបធៀប​ជាមួយនឹង​កោះ​មួយចំនួន កោះរ៉ុង​ហាក់​មានប្រៀប​ច្រើនជាងគេ ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ ព្រោះ​កោះ​នេះ មាន​គមនាគមន៍​ផ្លូវទឹក​ដែល​នាំយក​អ្នកដំណើរ និង​អ្នកទេសចរ​ជា​រៀងរាល់ថ្ងៃ​រួចទៅហើយ​។ ដូច្នេះហើយ វារឹតតែ​ធ្វើឱ្យ​អ្នកវិនិយោគ កាន់តែ​សម្លឹង​ឃើញ​ឱកាស​អភិវឌ្ឍន៍ នៅលើ​កោះ​នេះ​បន្ថែមទៀត​។ ការវិនិយោគ​នៅលើ​កោះ​នេះ ភាគច្រើន ជា​ប្រទេស​គម្រោង សណ្ឋាគារ រមណីយដ្ឋាន និង​ភោជនីយដ្ឋាន​។​
 
​រដ្ឋាភិបាល​ប្រកាសថា នឹង​ផ្តល់​ប្លង់​កម្មសិទ្ធិ​កាន់កាប់ ដល់​ពលរដ្ឋ​ដែល​រស់​នៅលើ​កោះរ៉ុង​។​

 ២. កោះរ៉ុង​សន្លឹម​

​នៅក្បែរ​កោះរ៉ុង ក៏មាន​កោះ​ដែលមាន​ខ្សាច់​សក្បុស នៅក្បែរនោះ គឺ​កោះរ៉ុង​សន្លឹម​។ លក្ខណៈពិសេស​របស់​កោះ​រ៉ុង​សន្លឹម គឺជា​ឆ្នេរ​ខ្សាច់​ស​ដ៏​វែង ជាមួយនឹង​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់ បង្កើតជា​ទេសភាព​ដ៏​កម្រ​មួយ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ឱ្យទៅ​លម្ហែកាយ​នៅ​ទីនោះ​។ មិន​ខុសពី​កោះរ៉ុង​នោះទេ កោះរ៉ុង​សន្លឹម គឺជា​តំបន់​ដែល​កំពុងមាន​សក្តានុពល​មួយ សម្រាប់​គម្រោង​វិនិយោគ​ភោជនីយដ្ឋាន សណ្ឋាគារ ឬ​ផ្ទះ​លម្ហែកាយ​ជាដើម​។​
 
៣. កោះ​ស្តេច​

​មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកោះកុង​។ កោះ​ស្តេច កំពុង​ក្លាយខ្លួនជា​គោលដៅ​ទេសចរណ៍​មួយ ដ៏​ប្រជាប្រិយភាព ពី​អ្នក​ដែល​និយម​ទៅលេង​សមុទ្រ​។ ថ្វីបើ​នៅលើ​កោះ​ស្តេច មាន​ប្រជាជន​រស់នៅ​ច្រើន មិន​ដូច​កោះរ៉ុង ឬ​កោះរ៉ុង​សន្លឹម​មែន ប៉ុន្តែ​កោះ​នេះ នៅមាន​កង្វះខាត​ច្រើន ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និង​ការរៀបចំ​តំបន់​ទេសចរណ៍​ជាដើម​។ ធម្មជាតិ​ដ៏​អំណោយផល​នៅ​កោះ​ស្តេច នឹង​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ទាំង​ជាតិ  និង​អន្តរជាតិ នៅពេល​ដែលមាន​ការរៀប​ចំ​ឱ្យបាន​ត្រឹមត្រូវ បូករួម​ជាមួយនឹង​ការផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​។​

៤. កោះពស់​

​មិន​ខុសពី​កោះ​ទាំង​៣​ខាងលើ​នោះឡើយ កោះពស់​ក៏​ជា​កោះ​ដែលមាន​សក្តានុពល ក្នុងការ​អភិវឌ្ឍ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ និង​សំណង់​ដែរ​។ ប៉ុន្តែ​វា​ពិសេស​ជាង​កោះ​ដទៃ​ត្រង់​ថា វា​នៅ​ជិតបង្កើយ​ទៅនឹង​ដីគោក ពោលគឺ​មិន​ដល់​១​គីឡូម៉ែត្រ​ផង ឆ្លងទៅ​កោះ​នេះ​។ លើសពីនេះទៅទៀត កោះ​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​៖ ស្ពាន ផ្លូវថ្នល់ និង​គម្រោង​ផ្ទះ​លម្ហែកាយ​មួយចំនួន អភិវឌ្ឍន៍​រួចរាល់​យ៉ាង​ស្អាត​ហើយ​។ ប៉ុន្តែ​ដោយសារ​តែមាន​បញ្ហា​មួយចំនួន ធ្វើឱ្យ​កោះ​នេះ​អាក់ខាន មិនមាន​ការអភិវឌ្ឍ​អ្វី​បន្ថែមទៀត ហើយ​សូម្បីតែ​អ្នកទេសចរ​ក៏​មិនអាច​ចូលទៅ​បាន​។ នាពេល​អនាគត ប្រសិន​ជាមាន​អ្នក​ដែល​អាច​យក​តំបន់​នេះ មក​ដំណើរការ​អភិវឌ្ឍ​ន៍ប​ន្ថែ​ម វា​ពិតជា​ក្លាយ​ជាទី​ទាក់ទាញ​មួយ ដ៏​ល្បី​ជាក់​ជាមិនខាន​។​

៥. កោះទន្សាយ​

 
​មាន​ទីតាំង​ស្ថិតនៅក្នុង​ទឹកដី​ខេត្ត​កែប កោះ​នេះ មាន​មនុស្ស​ទៅលេង ស្ទើរតែ​មុន​កោះ        ទាំងអស់​ខាងលើ​ទៅទៀត ដោយសារតែ​ចម្ងាយ​ពី​ដី​គោ ក​ទៅ​កោះ​នេះ គឺ​មិន​ដល់​មួយ​ម៉ោង​នោះទេ​។ ទោះជា​យ៉ាងណាក៏ដោយ កោះ​នេះ មិនទាន់មាន​ការអភិវឌ្ឍ​ណាមួយ រីក​ជា​ដុំកំភួន​នោះទេ​។ តួយ៉ាង នៅលើ​កោះ​មិនសូវមាន​មនុស្ស​រស់នៅ​ប៉ុន្មាន​ឡើយ សូម្បីតែ​អ្នក​ដែល​ចង់​សម្រាក​លម្ហែកាយ នាពេល​យប់ ក៏​ពិបាក​ក្នុង​ការរក​ជម្រើស សម្រាប់​កន្លែង​ស្នាក់នៅ​ដែរ​។ ខណៈដែល​សក្តានុពល​ទេសចរណ៍​ខេត្តកំពត និង​កែប​នេះ កំពុងតែ​រីកលូតលាស់​យ៉ាងខ្លាំង ជាពិសេស​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ វា​ពិតជា​ឱកាសល្អ​មួយ នៅក្នុង​ការចាប់​កោះ​នេះ មក​ធ្វើការ​វិនិយោគ​បន្ថែម ដើម្បី​ទទួលបាន​ផលចំណេញ​វិញ ពី​ការ​ទៅលេង​កម្សាន្ត និង​ស្នាក់នៅ​ទីនោះ​។​
 
​ស្រប​ជាមួយនឹង​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​ខ្មែរ ក៏ដូចជា​ការរីកចម្រើន​នៃ​ច្ចេក​វិទ្យា ដូចជា​បណ្តាញ​សង្គម​ជាដើម គម្រោង​អភិវឌ្ឍន៍​កោះ​ទាំងនេះ​អាច​នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នក​ភ្ញៀវទេសចរ​យ៉ាងច្រើន ប្រសិនជា​មានការ​វិនិយោគ ដែល​គួរឱ្យ​ចាប់អារម្មណ៍ ណាមួយ​កើតមាន​។ កត្តា​នេះ  ក៏​នឹង​រួមចំណែក ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា កាន់តែ​មានការ​លូតលាស់​ឡើង មួយកម្រិត​ទៀត​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com