ជាតិ
អាជ្ញាធរ​អប្សរា​ទទួលស្គាល់​បញ្ហា​ចំណត​នៅមុខ​អង្គរវត្ត តែ​ប្រាប់ថា​មាន​គម្រោង​អភិវឌ្ឍន៍​ហើយ​
25, May 2019 , 2:59 pm        
រូបភាព
​សៀមរាប​៖ បញ្ហា​ចំណត​នៅមុខ​ប្រាសាទអង្គរវត្ត បាន​រង​ការរិះគន់​ជាថ្មី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ និង​មាន​ការដក់​ទឹក បង្ក​ជា​ភក់​ជុំវិញ​បរិវេណ​នោះ​។ បញ្ហា​នេះ ត្រូវបាន​អាជ្ញាធរ​ទទួលស្គាល់ថា បាន​កើតមាន​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​ពិតមែន ប៉ុន្តែ​បាន​ប្រាប់ថា ទីតាំង​នោះ មាន​ផែនការ និង​គម្រោង​អភិវឌ្ឍន៍​ហើយ រង់ចាំ​ថវិកា​ធ្លាក់​មក​តែប៉ុណ្ណោះ​។​

 
​បញ្ហា​ចំណតរថយន្ត​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត រង​ការរិះគន់​ពី​អ្នករកស៊ី ក្នុង​វិស័យ​ទេសចរណ៍​និង​ដឹកជញ្ជូន​ជាថ្មី ក្នុងនោះ ក៏មាន​មហាជន​ក្នុង​បណ្ដាញ​សង្គម​ផងដែរ​។ ការរិះគន់​នេះ បន្ទាប់ពី​រដូវវស្សា​ចូលមក​ដល់ និង​មាន​ភ្លៀង​ធ្លាក់ បង្ក​ឱ្យ​ទីតាំង​ចំណត​ដែល​មិនទាន់​រៀបចំ​នោះ បែក​ភក់ និង​មានទឹក​ដក់ បង្ក​ការលំបាក​ដល់​ការចត​យានយន្ត និង​បង្កើត​រូប​ភាពមិន​ស្អាត​។ 
 
​ចំពោះ​បញ្ហា​ចំណត​នេះ លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បំភ្លឺ​យ៉ាង​ដូច្នេះ​ថា​៖« ការងារ​នេះ​មិនមែន​យើង​មិនដឹង​ទេ តែ​រង់ចាំ​ថវិកា​អនុវត្តន៍​ការងារ​សិន ក្នុង​រយៈពេល​បច្ចុប្បន្ន អ្វីដែល​បានធ្វើ យើង​បាន​ខិតខំ​ជួសជុល​ផ្លូវ ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើន ដើម្បី​ទ្រទ្រង់​សេវាកម្ម​ទេសចរណ៍ ក្នុងនោះដែរ ក៏​សូម​ការ​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​ចំណុច​នេះ​»៕

Tag:
 យាន្ត​យន្ត​
 ​ចំណត​
 ​ឡុង កុសល​
 ​ទេសចរណ៍​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com