វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ហ្វេ​ស​ប៊ុ​កថា​ខ្លួន​នឹង​ផ្ដោតលើ​ឯកជន​ភាព​
25, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក បាន​ឲ្យ​ដឹងថា ខ្លួន​មាន​មហិច្ឆតា​ចង់​ក្លាយខ្លួនជា​បណ្ដាញ​សង្គម​បែប​វេទិកាសាធារណៈ​តែមួយគត់ សម្រាប់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​អាចទាក់ទង​គ្នា​បាន​ដោយ​បើកចំហ​។ ប៉ុន្តែ​ឥឡូវនេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ លោក Mark Zuckerberg មាន​ចក្ខុវិស័យ​តូច​ជាង​នេះ គឺ​បង្កើត​ឲ្យ​មាន​បណ្ដាញ​សង្គម​ដែល​ផ្តោតលើ​ឯកជន​ភាព​ទៅវិញ ដោយ​អនុញ្ញាត​ឲ្យ​មានការ​សន្ទនា​ផ្ទាល់ខ្លួន​និង​សម្ងាត់​រវាង​បុគ្គល​និង​ស្ថាប័ន​នានា​។ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​បានលើកឡើង​អំពី​ការផ្លាស់ប្ដូរ​ចក្ខុវិស័យ​នេះ​នៅក្នុង​សន្និសីទ​អ្នកបង្កើត​បច្ចេកវិទ្យា F8​ប្រចាំឆ្នាំ​របស់ខ្លួន ក្នុង​ទីក្រុង San Jose រដ្ឋ California​។​

 

© រក្សាសិទ្ធិដោយ thmeythmey.com