ពីនេះ ពីនោះ
ឧបករណ៍ «​កញ្ជើ​»,«​កន្តាំង​»​និង​«​កម្បង់​» សម្រាប់​វាស់​ខ្នាត​ខុសៗ​គ្នា​
27, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានបង្ហាញ​ពី​របៀប​វាស់​ខ្នាត​ពី​បុរាណ​ដោយ​ប្រើ​ឧបករណ៍​ទាំងបី​នេះ​។



​ចំពោះ «​កញ្ជើ​» គឺជា​ឧបករណ៍​បុរាណ​ខ្មែរ សម្រាប់​វាល់​គ្រាប់​ធញ្ញជាតិ វត្ថុ​ល្អិតៗ ដែល​ត្បាញ​ដោយ​បន្ទោះឫស្សី ខាងលើ​មាន​រាង​មូល ហៅថា​មាត់​ក្តាប់​នឹង​បន្ទោះ​ផ្តៅ ខាងក្រោម​រាប ហៅថា​បាត​។ ឧទាហរណ៍​៖ អង្គរ​មួយ​កញ្ជើ​។ 
 
«​កន្តាំង​»​ដែលមាន​រាងដូចជា​ល្អី​ដែរ សម្រាប់​វាល់​គ្រាប់​ធញ្ញជាតិ​ដូចជា ស្រូវ អង្ករ ឬ​ជា​រង្វាល់​អនុភាគ ដែ​មាន​ចំណុះ​ពីរ​ភាគ ឬ​បី​ភាគ ឬ​បួន​ភាគ​នៃ​តៅ​។ ឧទាហរណ៍​៖ ស្រូវ​បី​កន្តាំង​។ 
​រីឯ «​កម្បង់​» ជា​ខ្នាត​រង្វាល់​ខ្មែរ​ពី​បុរាណ ដែល​ប្រើ​បាតដៃ​ទាំងពីរ​ផ្គុំ​គ្នា​ហើយ​ផ្ងារ ធ្វើ​ឲ្យ​ដក់​បន្តិច សម្រាប់​ក្បង់​គ្រាប់​ធញ្ញជាតិ​តូចៗ​។ ឧទាហរណ៍​៖ អង្គរ​ពីរ​កម្បង់​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com