ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចងផ្ទះនឹងខ្សែកាប អាចជួយការពារផ្ទះពីខ្យល់កន្ត្រាក់
× ព្រែវែង៖ ជ្រែងផ្ទះជាមួយនឹងខ្សែកាបទាំង៤ជ្រុង ដើម្បីការពារមិនឱ្យខ្យល់កន្ត្រាក់វាយផ្ទះរលំ គឺជាវិធីរបស់អ្នកស្រុកកំចាយមារខ្លះនៃខេត្តព្រៃវែង ដែលនាយ យ៉ាន បានជួប។ វាជារឿងចម្លែកសម្រាប់នាយ យ៉ាន ដែលទើបតែឃើញការជ្រែងផ្ទះបែបនេះជាលើកដំបូង ក្នុងរយៈពេលជិត២០ឆ្នាំ ដែលនាយ យ៉ាន បានរស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ នាយ យ៉ាន មិនឱ្យឱកាសនេះរំលងផុតឡើយ។ នាយ យ៉ាន បានស្វែងរកម្ចាស់ផ្ទះ គឺអ្នកស្រី ទីង ណុង ដែលមានវ័យ៦៥ឆ្នាំ ដើម្បីធ្វើបទសម្ភាសអំពីការជ្រែងផ្ទះនឹងខ្សែកាបនេះ។ វាជាគំនិត និងឧទាហរណ៍ល្អមួយ នៅពេលដែលការប្រែប្រួលអាកាសធាតុកំពុងបង្កឱ្យមានខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ញឹកញាប់នៅកម្ពុជា។
យើងស្តាប់សម្ភាសនាយ យ៉ាន ទាំងអស់គ្នា៖
Tag:
កំចាយមារ
ផ្ទះ
ខ្យល់កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com