ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​ចេះតែ​ប្រមាថ​!!! ហ៊ាន​ទប់ទឹក​នោម​យូរ​មិន​ព្រម​បញ្ចេញ អាច​កើត​បញ្ហា​ទាំងនេះ​
26, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​លោក​នោម​មនុស្ស​យើង​អាច​ទប់​ទឹកនោម​បាន​រហូតដល់ ២​កូនចាន​ចង្កឹះ​ក្នុង​មួយដង ប៉ុន្តែ​មិនមែន​មានន័យថា អ្នក​គួរតែ​ទុក​ប្លោកនោម​ដល់​ពេញ​បែបនេះ​ចាំ​បញ្ចេញ​វា​ចោល​ឡើយ​។ នេះ​ដោយសារតែ​វា​អាច​បង្ក​ជា​បញ្ហា​ជាច្រើន​ដល់​សុខភាព​បាន​បើសិនជា​អ្នកចេះ​តែមាន​ទម្លាប់​ទប់​នោម​មិន​ព្រមទៅ​បន្ទប់ទឹក ទោះបីជា​ចង់​នោម​ខ្លាំង​ហើយក៏​ដោយ​។ ខាងក្រោម​នេះ​គឺជា​បញ្ហា​សុខភាព​ដែល​អាច​កើតឡើង​នៅពេលដែល​អ្នក​ឧស្សាហ៍​ទប់​មិន​ព្រម​នោម ពេលដែល​ចង់​នោម​ហើយ​៖

 
​ឈឺ​ក្នុង​អាង​ត្រគាក​
 
​អ្នក​ទំនងជា​ងាយ​នឹង​ឈឺចាប់​ក្នុង​ពោះ​ផ្នែក​ខាងក្រោម​គ្រប់​ពេលដែល​ប្លោកនោម​ពោរពេញ​ទៅដោយ​ទឹកនោម ហើយ​មិន​ព្រម​បញ្ចេញ​វា​ចោល​។ ហើយ​វា​ក៏​អាចធ្វើ​ឲ្យ​ឈឺ​ដែរ នៅពេល​កំពុងតែ​នោម​ក្នុង​សភាព​បែបនេះ​។ 

​លេច​នោម​ដោយ​មិនដឹង​ខ្លួន​
 
​រឿងនេះ​អាច​កើតឡើង​បាន​ដោយសារតែ​ការ​ខំ​ទប់​នោម​ខ្លាំងបេក ធ្វើ​ឲ្យ​ខូចខាត​ដល់​សាច់ដុំ​កម្រាល​អាង​ត្រគាក រហូតដល់​ប្លោកនោម​យឺត​ពេក ទើប​ធ្វើ​ឲ្យ​លេច​នោម​ដោយ​មិនបាន​ដឹងខ្លួន​។ ករណី​បែបនេះហើយ អ្នក​ប្រហែលជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ស្លៀកខោ​ទឹកនោម​សម្រាប់​មនុស្ស​ចាស់​ឡើយ​។ 
 
​មិនអាច​នោម​បាន​
 
​ម្យ៉ាងវិញទៀត អ្នក​ប្រហែលជា​យល់ថា​ខ្លួនឯង​មានការ​ពិបាក​ខ្លាំង​ក្នុងការ​នោម​ឲ្យ​អស់ពី​ប្លោកនោម​បើសិនជា​អ្នក​ឧស្សាហ៍​ទប់​មិន​ព្រម​នោម​ច្រើនដង​ពេក​។ នេះ​ដោយសារតែ​សាច់ដុំ​របស់​ប្លោកនោម​មានការ​ខូចខាត​ខ្លាំង រហូតដល់​ពិបាក​កន្ត្រាក់​ដើម្បី​បញ្ចេញ​ទឹកនោម​មក​ខាងក្រៅ​។ ករណី​ធ្ងន់ធ្ងរ អ្នក​ប្រហែលជា​ត្រូវការ​ដាក់​សុង​ទឹកនោម​ផង​។ 
 
​មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
 
​អ្នក​ក៏​អាច​ជួប​បញ្ហា​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រដែរ​បើសិនជា​ឧស្សាហ៍​ទប់​មិន​ព្រមទៅ​នោម​យូរពេក​។ គ្រូពេទ្យ​និយាយថា ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​មាន​ជាប់ទាក់ទង​នឹង​ការ​ទប់​នោម​យូរៗ​ពេក​។ 
 
​គ្រួស​ក្នុង​តម្រងនោម ឬ​ប្លោកនោម​
 
​បើសិនជា​អ្នក​ធ្លាប់មាន​គ្រួស​ក្នុង​តម្រងនោម​កាលពីមុន​ម្តង​ហើយ អ្នកនឹង​អាច​កើត​វា​ម្តងទៀត​បើសិន​ជាមាន​ទម្លាប់​ទប់​នោម​ច្រើនដង​។ អ្នកជំនាញ​និយាយថា ឱកាស​កើត​គ្រួស​ក្នុង​តម្រងនោម ឬ​ប្លោកនោម​គឺ​ខ្ពស់​ជាពិសេស​បើសិនជា​ទឹកនោម​នោះ​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ​ខ្ពស់ ឬ​រាងកាយ​មិនមាន​ជាតិ​ទឹក​គ្រប់គ្រាន់​ទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com