ជាតិ
ពីនេះ ពីនោះ
ត្រីជញ្ជក់ស្លែធំ។ រូបភាព៖ Phanara Thach / ffish.asia
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប វារស់នៅពាក់កណ្តាលជម្រៅទឹក ក្នុងទន្លេធំៗ និងមធ្យម តំបន់វាលទំនាបលិចទឹក និងទន្លេមេគង្គ។
ត្រីជញ្ជក់ស្លែធំ មានឈ្មោះវិទ្យាសាស្ត្រ (Crossocheilus atrilimes) មានប្រវែងដងខ្លួនអតិបរមា ១៦.៤ ស.ម និងទម្ងន់អតិបរមា ៣៣ក្រាម។ វារស់នៅតាមស្រទាប់បាតទន្លេ អូរ និងស្ទឹងដែលមានទឹកថ្លា មានខ្សាច់ ឬគ្រួស និងធ្វើចរាចរផ្លាស់ទីជាហ្វូង ទៅតំបន់ព្រៃលិចទឹកក្នុងរដូវវស្សា។ ត្រីប្រភេទនេះ ពង-កូនក្នុងរដូវរស្សា ចាប់ពីខែឧសភា ដល់ខែកក្កដា នៅតាមតំបន់វាលទំនាបលិចទឹក និងព្រៃលិចទឹក។ វាស៊ីវារិជាតិ និងផ្លង់តុងរុក្ខជាតិ ផ្លង់តុងសត្វជាអាហារ។
ត្រីជញ្ជក់ស្លែធំ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងឈានទៅផុតពូជ។ ការនេសាទហួសកម្រិតពីអតីតកាល និងទៅអនាគត ការបាត់បង់ និងការប្រែប្រួលទីជម្រក ការបាត់បង់ព្រៃលិចទឹក ការសាងសង់ទំបន់វារិអគ្គិសនី ទំនងជាបញ្ហាអវិជ្ជមាន ដែលបន្តប៉ះពាល់ដល់ជីវិតមច្ឆាប្រភេទនេះ និងប្រភេទផ្សេងទៀតនាពេលបច្ចុប្បន្ន។
© រក្សាសិទ្ធិដោយ thmeythmey.com