ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​ងាយៗ តែ​អាចជួយ​បញ្ចុះ​ជាតិពុល​ក្នុង​ថ្លើម​បាន​
27, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
Alanine Aminotransferase (ALT) គឺជា​អង់ស៊ីម​មួយ​ប្រភេទ​ដែលមាន​ក្នុង​សាច់​ថ្លើម ប៉ុន្តែ​ការចុះ​ទាប​របស់​វា​ចំនួន​អង់ស៊ីម​នេះ​ក៏​កើតឡើង​ក្នុង​តម្រងនោម បេះដូង សាច់ដុំ និង​លំពែង​ដែរ​។ ការកើនឡើង​របស់​អង់ស៊ីម​មួយ​នេះ​អាចជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព ជាពិសេស​សុខភាព​ថ្លើម ឬ​ហៅថា​មាន​ជាតិពុល​ក្នុង​ថ្លើម តែម្តង​។​ដើម្បី​បញ្ចុះ​អង់ស៊ីម ALT មកវិញ អ្នក​អាច​ប្រើ​វិធី​ងាយៗ​ដូចខាងក្រោម​នេះ​បាន​៖

 
​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
 
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​គឺជា​ដើមហេតុ​ចំបង​បំផុត​នៃ​ការ​ខូច​ថ្លើម ប៉ុន្តែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ក៏​អាច​បំផ្លាញ​កោសិកា​ថ្លើម​បាន​។ ដូច្នេះ​ក្នុងករណី​ដែល​អ្នកមាន​ជំងឺថ្លើម​មួយចំនួន​ក្នុង​ខ្លួន​រួចហើយ អ្នក​គួរតែ​លុបបំបាត់​គ្រឿង​ស្រវឹង​ឲ្យ​ដាច់​ទាំងស្រុង​តែម្តង​។ 
 
​ញ៉ាំ​កាហ្វេ​ឲ្យ​បាន​ច្រើន​
 
​ការស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ជា​រៀងរាល់ថ្ងៃ​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺថ្លើម​បាន​។ ចាប់តាំងពី​កម្រិត​អង់ស៊ីម ALT និង​ការខូចខាត​ថ្លើម​មាន​ទំនាក់ទំនង​គ្នា​ខ្លាំង​មក ការ​ញ៉ាំ​កាហ្វេ​ក៏​ប្រហែល​ជាមាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ចំនួន​អង់ស៊ីម ALT ដែរ​។ 
 
​ញ៉ាំ​តែ​អាហារ​សរីរាង្គ​
 
​បើសិនជា​កម្រិត​អង់ស៊ីម ALT មាន​ចំនួន​ខ្ពស់ យក​ល្អ​គួរតែ​ប្តូរ​អាហារ​មក​ញ៉ាំ​តែ​អាហារ​សរីរាង្គ​វិញ​ទៅ​។ មនុស្ស​ភាគច្រើន​អាច​ស៊ូទ្រាំ​នឹង​សារធាតុ​គីមី​ក្នុង​អាហារ ប៉ុន្តែ​អ្នកខ្លះ​ដែល​ចំនួន ALT ខ្ពស់ និង​ខូច​ថ្លើម​ហើយ សារធាតុ​គីមី​ទាំងនោះ​គ្មានអ្វី​ល្អ​ក្រៅពី​បំផ្លាញ​សុខភាព​ថ្លើម​កាន់តែខ្លាំង​ឡើយ​។ 
 
​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​
 
​ជាតិ​សរសៃ​នឹង​រុញ​ជាតិពុល​ចោល​តាមរយៈ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​លឿន ដូច្នេះ​ជាតិពុល​ទាំងនោះ​នឹង​មិនសូវមាន​វត្តមាន​យូរ​ក្នុង​ថ្លើម​ទៀតឡើយ​។ បន្លែ និង​ផ្លែឈើ​ភាគច្រើន​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​តែម្តង​។ គ្រាប់​ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ឆ្លាត​វៃ​នៃ​ជាតិ​សរសៃ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com