កីឡាជាតិ
ជាតិ
AFF Futsal Cup៖ កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី​
27, May 2019 , 7:59 am        
រូបភាព
ដោយ:
​ក្រុម Down Town Sport របស់​ក​ម្ព​ជា​ស្ថិតក្នុង​ពូ​ល B ជាមួយ​ក្រុម​មកពី​មី​យ៉ាន់​ម៉ា Myanmar Imperial University  និង Melaka United Soccer Association របស់​ម៉ាឡេស៊ី សម្រាប់​ការប្រកួត​ពានរង្វាន់ AFF Futsal Cup 2019 ដែល​រៀបចំ​នៅ​ប្រទេស​ថៃ ចន្លោះ​ពីថ្ងៃ​ទី​១៨-២៣ ខែមិថុនា ឆ្នាំ​២០១៩​។ ចំណែក​ពូ​ល A មាន​ក្រុម PTT Chonburi Bluewave របស់​ថៃ Sanvinest Sanatech Khang Hoa របស់​វៀតណាម និង Black Steel Futsal Club របស់​ឥណ្ឌូណេស៊ី​។

 
​សម្រាប់​ការបង្ហាញ​ជា​លើកដំបូង​នេះ ម្ចាស់​ជើងឯក​ហ្វូ​ត​សាល​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ Down Town Sport ត្រូវ​ប្រជែង​ជាមួយ​ក្រុម Melaka United Soccer Association របស់​ម៉ាឡេស៊ី នា​ជំនួប​បើកឆាក​ពូ​ល B នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ មុន​ប៉ះ​ក្រុម Myanmar Imperial University របស់​មី​យ៉ាន់​ម៉ា​នា​ជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​២០ ខែមិថុនា​។​
 
​នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់ Down Town Sport តែ​វា​ជា​លើក​ទី​៦​របស់​កម្ពុជា​។ ក្រុមកីឡា​បាល់ទាត់​ក្នុង​សាល​កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​បាន​៥​លើក​រួចមកហើយ ដោយ​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ចំនួន​ពីរលើក គឺ​នៅ​ឆ្នាំ​២០០៣ និង​២០០៦​។ កាលពី​ឆ្នាំ​២០១៨ ក្រុម​សហភាព​សហព័ន្ធ​យុវជន​ស្រុក​កំចាយមារ បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​៕     
 

Tag:
 AFF Futsal Cup 2019
  Down Town Sport
© រក្សាសិទ្ធិដោយ thmeythmey.com