អន្តរជាតិ
ទីក្រុង​ទាំង​១០​ដែលមាន​មនុស្ស​រស់នៅ​កុះករ​ជាងគេ​
26, May 2019 , 9:19 pm        
រូបភាព
​នៅ​ភាពជឿនលឿន​បានមក​ដល់ ប្រជាជន​ជាច្រើន​លាន​នាក់​ដែល​កាលពីមុន​រស់នៅ​តាម​ទីជនបទ ដាច់ស្រយាល​ពីគ្នា បានមក​រស់នៅ​ផ្តុំគ្នា នៅតាម​បន្ទប់​តូចៗ ចង្អៀត និង​កុះករ​។ ក្រោយពី​បដិវត្តន៍​ឧស្សាហកម្ម ចំណាកស្រុក និង​ចំណោល​ស្រុក​របស់​មនុស្ស​ទូទៅ ពី​ទីជនបទ​មកកាន់​ទីប្រជុំ​ជន​មាន​សន្ទុះ​កើនឡើង​យ៉ាងខ្ពស់​។

 
​គេហទំព័រ ourworldindata.org ចុះផ្សាយ​ជា​សាធារណៈ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ បាន​ពន្យល់ថា ក្នុងអំឡុង​ឆ្នាំ​១៨០០ ប្រជាជន​ក្នុង​ពិភពលោក​សរុប​តិចជាង​១០​ភាគរយ​រស់នៅក្នុង​តំបន់​ទីប្រជុំជន​។ នៅក្នុង​ឆ្នាំ​២០១៨ ការប៉ាន់ស្មាន​បានកំណត់​ថា ជាង​៥៥​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​សរុប​រស់នៅ​ក្នុង​ទីប្រជុំជន​។ 
 
​ខាង​ក្រុម​នេះ​គឺជា​ការរៀបរាប់​របស់​គេហទំព័រ worldatlas.com និយាយ​អំពី​ទីក្រុង​ធំៗ​ទាំង​១០​ដែលមាន​មនុស្ស​រស់នៅ​ច្រើនជាងគេ (​រាប់​ពី​លេខ​រៀង​ទី​១០)៖ 
 
​ទី​១០៖ ទីក្រុង​ម៉ុម​បៃ (Mumbai) ប្រទេស​ឥណ្ឌា ១២.៤​លាន​នាក់​។ 
​ទី​៩៖ ទីក្រុង​ធៀន​ជី​ង (Tianjin) ប្រទេស​ចិន ១២.៧​លាន​នាក់​។ 
​ទី​៨៖ ទីក្រុង​ម៉ានីល (Manila) ប្រទេស​ភី​លី​ពី​ន ១២.៨​លាន​នាក់​។ 
​ទី​៧៖ ទីក្រុង​មូ​ស្គូ (Moscow) ប្រទេស​រុស្សី ១៣.១​លាន​នាក់​។ 
​ទី​៦៖ ទីក្រុង​តូ​ក្យូ (Tokyo) ប្រទេស​ជប៉ុន ១៣.៦​លាន​នាក់​។ 
​ទី​៥៖ ទីក្រុង​ដា​កា (Dhaka) ប្រទេស​បង់​ក្លា​ដែ​ស ១៤.៥​លាន​នាក់​។ 
​ទី​៤៖ ទីក្រុង​អ៊ី​ស្តង់​ប៊ុល (Istanbul) ប្រទេស​តួ​គី ១៤.៦​លាន​នាក់​។​
​ទី​៣៖ ទីក្រុង​កា​រ៉ា​ឈី (Karachi) ប្រទេស​ប៉ា​គី​ស្ថាន ១៨​លាន​នាក់​។ 
​ទី​២៖ ទីក្រុង​ប៉េកាំង (Beijing) ប្រទេស​ចិន ១៨.៥​លាន​នាក់​។ 
​ទី​១៖ ទីក្រុង​សៀង​ហៃ (Shanghai) ប្រទេស​ចិន ២៤.១​លាន​នាក់​។  

Tag:
 ទីក្រុង​
 ​ពិភពលោក​
  ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com