ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​ត្រឹមតែ ៥​ម៉ោង ក្នុង​មួយ​យប់ អាច​ចាត់ទុកថា​គ្រប់គ្រាន់​ទេ​?
28, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ត្រូវ​ក្រោក​ពី​គេង​ពី​ព្រលឹម ឬ​ជា​ឪពុកម្តាយ​ថ្មីថ្មោង​មែន​ទេ​? ពេលខ្លះ​ជីវិត​ត្រូវការ​អ្នក ហើយ​យើង​ក៏​មិនបាន​គេង​គ្រប់គ្រាន់​ដោយសារតែ​ត្រូវការ​បម្រើ​ជីវិត​។ ប៉ុន្តែ​ការ​គេង​ត្រឹមតែ ៥​ម៉ោង​ក្នុង​រយៈពេល​ធ្វើការ ២៤​ម៉ោង ពិតជា​មិនមែនជា​ចំនួន​ដែល​គ្រប់គ្រាន់​ឡើយ ជាពិសេស​បើសិនជា​វា​កើតឡើង​រយៈពេល​យូរ​។​តាម​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​មនុស្ស​ច្រើនជាង ១០០០០​នាក់ បាន​ឲ្យ​ដឹងថា សមត្ថភាព​ធ្វើការ​របស់​មនុស្ស​យើង​នឹង​ថយចុះ​បើសិន​ជាការ​គេង​មិនអាច​ធ្វើ​បានជា​មធ្យម​ពី ៧ ទៅ ៨​ម៉ោង​ទេ​។

 
​ការ​គេង ៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​ធ្វើ​ការងារ​របស់​រាងកាយ​បានល្អ​បំផុត ជាពិសេស​៖
 
  • ​ការទំនាក់ទំនង​
  • ​ការរៀប​គម្រោង​
  • ​ការសម្រេចចិត្ត​អ្វីមួយ​។ 
​មនុស្ស​យើង​ភាគច្រើន​មិនបាន​គេង​គ្រប់គ្រាន់​ឡើយ​។ យោងទៅតាម​មជ្ឈមណ្ឌល​សម្រាប់​បង្ការ និង​គ្រប់គ្រង​ជំងឺ (CDC) បាន​ឲ្យ​ដឹងថា មនុស្សពេញវ័យ​អាមេរិក​ច្រើនជាង​មួយ​ភាគបី​គឺ​មិនបាន​គេង​គ្រប់គ្រាន់​ជាប្រចាំ​ឡើយ​។ យ៉ាងណាមិញ តម្រូវការ​សម្រាប់​ការ​គេង​របស់​មនុស្សម្នា​ក់ៗ​គួរតែ​៖
 
  • ​ទារក​ទើបនឹង​កើត​៖ ១៤ ទៅ ១៧​ម៉ោង​
  • ​ទារក​កើតចេញ​ខែ​៖ ១២ ទៅ ១៥​ម៉ោង​
  • ​ទារក​ទើប​ចេះ​ដើរ​តេសតាស​៖ ១១ ទៅ ១៤​ម៉ោង​
  • ​កុមារ​ត្រៀម​ចូលរៀន​៖ ១០ ទៅ ១៣​ម៉ោង​
  • ​កុមារ​អាយុ​ចូលរៀន​៖ ៩ ទៅ ១១​ម៉ោង​
  • ​យុវវ័យ​៖ ៨ ទៅ ១០​ម៉ោង​
  • ​មនុស្ស​វ័យ​ជំទង់​៖ ៧ ទៅ ៩​ម៉ោង​
  • ​មនុស្សពេញវ័យ​៖ ៧ ទៅ​៩​ម៉ោង​
  • ​មនុស្ស​ចាស់ ៧ ទៅ ៨​ម៉ោង​
​អាកា​រៈ​ភ្លាមៗ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​សម្តែង​ចេញ​ដូចខាងក្រោម​នេះ​៖
 
  • ​ងងុយគេង​ខ្លាំង​
  • ​ស្ងាប​ជាប់​
  • ​កង្វះ​ការ​ផ្ចង់អារម្មណ៍​
  • ​ឆេវឆាវ​
  • ​អស់កម្លាំង​នៅពេល​ថ្ងៃ​
  • ​ភ្លេចភ្លាំង​ច្រើន​
  • ​ថប់​អារម្មណ៍​
​អាកា​រៈទាំង​អស់នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​កាលណា​អ្នក​មិនបាន​គេង​កាន់តែច្រើន​។ អ្នក​ប្រហែលជា​ធ្លាប់មាន​អាកា​រៈ​រវើរវាយ​ច្រើន​ថែម​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com