ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន បង្ហាញពី​នយោបាយឈ្នះ-ឈ្នះ ក្នុងសន្និបាត UN-ESCAP នៅ​បាងកក
27, May 2019 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា នេះ បាន​ឡើង​ថ្លែង​សុន្ទ​កថា​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) លើក​ទី​៧៥ ដែល​រៀបចំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​



​ក្រោម​ប្រធានបទ «​ការផ្តល់​សិទ្ធិអំណាច​ប្រជាជន និង​ការធានា​នូវ​បរិ​យា​ប័ន្ន និង​សមភាព​» ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានលើកឡើង​ពី​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់ខ្លួន​។ សម្តេច​បាន​បញ្ជាក់ថា ការអនុវត្ត​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ប្រកបដោយ​ជោគជ័យ ដោយ​គ្មាន​ការបង្គាប់បញ្ជា ឬ​ជំនួយ​ពីបរទេស​។​

​សម្តេច​បានបញ្ជាក់​ប្រាប់​អ្នកចូលរួម​ថា គោលនយោបាយ​ឈ្នះ​-​ឈ្នះ ប្រកបដោយ​ជោគជ័យ ដោយសារតែ​រដ្ឋាភិបាល​មានការ​ធានា​លើក​ត្តា​បីយ៉ាង​ដែល​ក្នុងនោះ មានការ​ធានា​ឲ្យ​បុគ្គល​គ្រប់រូប​អាច​រស់រៀនមានជីវិត មានការ​ងារ​មុខរបរ និង​ការធានា​ការពារ​ទ្រព្យសម្បត្តិ​។​



សម្តេច ហ៊ុន សែន បាន​បន្ថែមថា កម្ពុជា ផ្តល់​តម្លៃ​ខ្ពស់បំផុត​លើ​សន្តិភាព ដោយ​ចូលរួម​កសាង​ពិភពលោក​មួយ​ដោយ​គ្មាន​អ្នកណាម្នាក់​ត្រូវបាន​បំភ្លេចចោល​៕


© រក្សាសិទ្ធិដោយ thmeythmey.com