ជាតិ
ម្ចាស់​ពានរង្វាន់​«​ត្នោត​មាស​»​ពី តិច​ណូ ផលិត​អាហារ​ពី​ផ្លែ​ម្នាស់ ស្វែងរក​អ្នកវិនិយោគ​
27, May 2019 , 12:05 pm        
រូបភាព
​ភ្នំពេញ​៖ និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​គីមី​-​ចំណីអាហារ មកពី​វិទ្យាស្ថាន តិច​ណូ (​វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា​) ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​«​ត្នោត មាស​»​ដែល​បង្កើតឡើង​ដោយ​មូលនិធិ គី​ណា​ល់ (​ក្រុមហ៊ុន PPM) កាលពី​ថ្ងៃ​សៅរ៍​ទី​២៥​ខែឧសភា​ឆ្នាំ​២០១៩​កន្លងមក​។ ក្រុមនិស្សិត​ជ័យលាភី​លេខ​១ ដែល​មកពី​វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា បាន​ស្រាវជ្រាវ​លើ​ប្រធានបទ​៖ «​ការផលិត ផលិតផល​កែច្នៃ​ចេញពី​ផ្លែ​ម្នាស់​»​។ ដោយឡែក ក្រុម​ជ័យលាភី​លេខ​២ បាន​ស្រាវជ្រាវ​ពី​៖«​ការផលិត​ប្រហិត​បន្លែ​» និង​ក្រុម ជ័យលាភី លេខ​៣ ដែល​មកពី​សាលា​ជាតិ​កសិកម្ម​ខេត្តកំពង់ចាម បាន​ស្រាវជ្រាវ​ពី ៖«​អត្ថ ប្រយោជន៍ ដែល​បានមកពី​ការកែច្នៃ​សាច់ដូង​»​។ តើ​ក្រុម​លេខ​១​ច្នៃ​ផលិតផល​អ្វីខ្លះ​ចេញពី​ផ្លែ​ម្នាស់​?



 
សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​ជា​វីដេអូ រវាង​អ្នកសារព័ត៌មាន Thmeythmey (​ថ្មីៗ​), លោក គី សុខ​លីម និង​ក្រុម​ម្ចាស់​ជ័យលាភី​លេខ​១​ដូចតទៅ​៖

Tag:
 Confirel
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com