ជាតិ
រថយន្ត
រថយន្ត​ម៉ាក Angkor អាយុ​ជាង​៦០​ឆ្នាំ ផលិត​នៅ​កម្ពុជា នៅ​បន្ត​ដឹក​អ្នកដំណើរ​នៅ​បាត់ដំបង​
27, May 2019 , 7:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
រូបភាពពីហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
ដោយ: ថ្មីៗ
​បាត់ដំបង​៖ រថយន្ត Angkor ប្រភេទ Mini bus ដែល​ផលិត​នៅ​កម្ពុជា ក្នុងសម័យ​សង្គមរាស្ត្រនិយម​ឆ្នាំ​១៩៦០ (១៩៥៥-១៩៥៦) និង​បានដំឡើង​សាជាថ្មី​ នៅ​អំឡុង​ឆ្នាំ​១៩៩០ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ដឹកទំនិញ និង​អ្នកដំណើរ​ជាប្រចាំ ​ពី​ទី​រួម​ខេត្តបាត់ដំបង ទៅ​ផ្សារ​មោង ស្រុក​មោងឫស្សី​។ ម្ចាស់​រថយន្ត Angkor នេះ បញ្ជាក់ថា រថយន្ត​ប្រភេទ​នេះ នៅសល់​ចំនួន ៤​គ្រឿង ដែល​សល់​ពី​សម័យ​សង្គម​រាស្ត្រនិយម​។ តួ​,​កៅអី​, ទ្វារ​, ដំបូល​រថយន្ត​ពុកផុយ ត្រូវបាន​ជួសជុល និង​ដំឡើង​សា​ថ្មី នៅ​ឆ្នាំ​១៩៩០ ប៉ុន្តែ​គ្រឿង​ម៉ាស៊ីន និង​គ្រឿង​ក្រោម ភាគច្រើន​ជា​របស់​ដើម​។ ម៉ាស៊ីន​ដើម​របស់​រថយន្ត​នេះ ផលិត​ដោយ​ក្រុមហ៊ុន Citröen របស់​ប្រទេស​បារាំង និង​គ្រឿងបន្លាស់​ផ្សេងៗ ត្រូវបាន​ផលិត​នៅ​កម្ពុជា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទេសចរណ៍​បាត់ដំបង​។​

 
 

© រក្សាសិទ្ធិដោយ thmeythmey.com