ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្ត​បុរាណ​ផលិត​ឆ្នាំ​១៩០២ កំពុង​ត្រូវបាន​ថែទាំ​យ៉ាង​ដិតដល់​ដើម្បី​ជូន​ទេសចរ​ទស្សនា​ខេត្តសៀមរាប​
27, May 2019 , 8:39 pm        
រូបភាព
​សៀមរាប​៖ មាន​មធ្យោបាយ​ធ្វើដំណើរ​យ៉ាង​សម្បូរបែប ទាំង​ប្លែកៗ និង​ទំនើប ដើម្បី​ជូន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត និង​ទស្សនា​ប្រាសាទ​នានា នៅ​ខេត្តសៀមរាប​។ រថយន្ត​បុរាណ ក៏បាន​ដើរតួរ​យ៉ាងសំខាន់ និង​មមាញឹក​ក្នុង​ការជូន​ដំណើរ​ភ្ញៀវ​ទស្សនា​ប្រាសាទបុរាណ​ដែរ​។ មាន​សណ្ឋាគារ​មួយចំនួន​នៅ​សៀមរាប ដែលមាន​រថយន្ត​បុរាណៗ​សម្រាប់​ជួល​ឲ្យ​ភ្ញៀវទេសចរ ក្នុងនោះ​ក៏មាន សណ្ឋាគារ MÉMOIRE Palace resort and spa ក្រុង​សៀមរាប​ដែរ​។

 
​បទ​សម្ភាស​រវាង​នាយ យ៉ាន និង​កញ្ញា មៀន ខាត់ណា ជា​អនុប្រធាន​ផ្នែក​ការិយាល័យ​ជួរមុខ​នៃ​សណ្ឋាគារ​នេះ កញ្ញា ខាត់ណា បាន​រៀបរាប់ថា សណ្ឋាគារ MÉMOIRE Palace បាន​ទិញ​រថយន្ត​បុរាណ​មួយគ្រឿង​ឈ្មោះថា MASTHEAD នៅ​ឆ្នាំ​២០១៤​។ តាម កញ្ញា ខាត់ណា រថយន្ត​នេះ​ត្រូវបាន​ផលិត​ឆ្នាំ​១៩០២ ឬ​កាលពី​១១៧​ឆ្នាំមុន នៅ​អង់គ្លេស និង​មាន​វត្ត​មាននៅ​ស្រុក​ខ្មែរ នៅ​ឆ្នាំ​២០០១​។ រថយន្ត​បុរាណ​នេះ ត្រូវបាន​ថែទាំ និង​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ធានាថា​វា​នៅ​អាច​ប្រើប្រាស់​បានយូរ​អង្វែង និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​។ 
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា មៀន ខាត់ណា ដូចតទៅ​៖




 
​ផ្អែក​តាម​ការស្រាវជ្រាវ​កន្លះ​ថ្ងៃ​ពី​រថយន្ដ ដែល​កញ្ញា​មៀន ខាត់ណា បាន​ណែនាំ រថយន្ត​នេះ​ទំនង​ត្រូវបាន​ផលិត​នៅ​ឆ្នាំ​១៩០២ នៅ​ប្រទេស​អង់គ្លេស​ពិតមែន ក៏ប៉ុន្តែ MASTHEAD មិនមែនជា​ម៉ាក​របស់​វា​ទេ តែ​គឺជា​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​ពី​ដើម​។ ម្យ៉ាងទៀត C 904 មិនមែនជា​ម៉ូ​ឌែ​ល​ឡាន​នេះ ហើយក៏​មិនមែនជា​ស្លាក​លេខ​ពី​ដើម​ដែរ​។ សា​ស៊ី និង​ទ្រង់ទ្រាយ រថយន្ដ​នេះ គ្មាន​គ្រឿង​ដើម​ទាំងអស់ ពោលគឺ​គេ​បាន​កែច្នៃ ប៉ុន្តែ​រក្សា​រូបរាង​ដើម​។ លើសពីនេះទៅទៀត ខ្ញុំ​បាន​ទស្សនា​ភាពយន្ដ Tomb Raider (២០០១) សាជាថ្មី តែ​ខ្ញុំ​មិនបាន​ឃើញ​ឡាន​នេះ​ទេ​។ 
 












Tag:
 រថយន្ត​បុរាណ​
 ​យាន្ត​យន្ត​
 ​រថយន្ត​
 ​ភ្ញៀវទេសចរ​
 ​ទេសចរណ៍​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com