ជាតិ
សង្គមជាតិ
សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីជំរិតប្រាក់តាមបណ្ដាញសង្គម
× ភ្នំពេញ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនជាតិចិន២រូប ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់តាមបណ្ដាញសង្គមWechat ។ ការឃាត់នេះ ធ្វើឡើងតាមបញ្ជារបស់អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ នេះបើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
កាលពីឆ្នាំ២០១៨ អាជ្ញាធរ បានបណ្ដេញជនជាតិចិន ជាង៧០០នាក់ ចេញពីកម្ពុជា ក្នុងចំណោមជនបរទេស១៤,៩៦៥នាក់ ស្មើនឹង៩១សញ្ជាតិ ដែលត្រូវបណ្ដេញចេញ ។ ក្នុងនោះជនជាតិចិន ២៣៥នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា កាលខែធ្នូ ឆ្នាំ២០១៨ ដែលជាប់ចោទពីបទឧក្រិដ្ឋកម្មចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តតាកែវ ៕
Tag:
សមត្ថកិច្ច
ជំរិតប្រាក់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com