រថយន្ត
អត្ថបទពាណិជ្ជកម្ម
ឥឡូវនេះ​មាន​លុយ​តែ 2​ម៉ឺន​ជាង គួរ​ពិចារណា​ជិះ​រថយន្ត​ថ្មី​តែម្ដងទៅ​
27, May 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកប្រើប្រាស់​រថយន្ត​មួយចំនួន បានជ្រើសរើស​ទិញ​រថ​យន្ត​មួយ​ទឹក ដោយសារតែ​យល់ថា រថយន្ត​មួយ​ទឹក មានតម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ថ្មី​។ ក៏ប៉ុន្តែ​មុននឹង​អ្នកសម្រេចចិត្ត​ទិញ​រថយន្ត​មួយ​ទឹក​យកទៅ​ប្រើប្រាស់ អ្នក​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ម៉ត់ចត់ សឹង​គ្រប់​ចំណុច  ព្រោះ​រថយន្ត​មួយ​ទឹក វា​អាចមាន​ការខូចខាត​នៅ​កន្លែង​ណាមួយ ដែល​អ្នកមើល​មិនឃើញ ហើយក៏​គ្មាន​ការធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ​។ ប៉ុន្តែ​ឥឡូវនេះ អ្នក​គួរ​ឈប់​ខ្វល់ខ្វាយ​ជាមួយ​រថយន្ត​មួយ​ទឹក​ទៀត​ទៅ សម្រាប់​អ្នកមាន​លុយ​ត្រឹមតែ 2​ម៉ឺន​ជាង ក៏​អាច​ជិះ​រថយន្ត​ថ្មី​បានដែរ​។ 
 
​ថ្មីៗ​នេះ គេ​សង្កេតឃើញ​ក្រុមហ៊ុន RMA Cambodia ដែលជា​តំណាង​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត Ford ប្រចាំ​ប្រទេស​កម្ពុជា បាន​នាំចូល​នូវ​រថយន្ត SUV មួយ​ប្រភេទ នោះ​គឺ​រថយន្ត Ford Ecosport 2019 ដែលមាន​តម្លៃ​ត្រឹមតែ $29,900 ប៉ុណ្ណោះ សម្រាប់​អតិថិជន​ដែល​កក់​ទុក​មុន​។ រថយន្ត​នេះ មានតម្លៃ​សមរម្យ និង​មាន​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទំនើបៗ មិន​ចាញ់​រថយន្ត​តម្លៃ​ថ្លៃ​មួយចំនួន​នោះទេ​។ រីឯ​រូបរាង​វិញ ក៏​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ និង​ទាន់សម័យ សម​បំផុត​សម្រាប់​យុវវ័យ និង​សុភាពនារី​។ 
 
​ដោយសារតែ Ford Ecosport ស៊េរី​ថ្មី 2019 បាន​បំពាក់​មកជា​មួយ​នូវ​អេក្រង់ Touchscreen 6.5 អ៊ី​ញ រួម​ជាមួយនឹង​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី ដែល​អាច​បញ្ជា​ដោយ​សំឡេង ដូច្នេះ​នៅពេល​អ្នក​ចង់​Call, ស្ដាប់​តន្ត្រី ឬ​ការកម្សាន្ត​ផ្សេងៗ អ្នក​ពុំ​ចាំបាច់​ដក​ដៃ​ចេញពី​ចង្កូត​នោះទេ អ្នក​គ្រាន់តែ​ចុច​ប៊ូ​តុង Voice Command នៅលើ​ចង្កូត រួច​បញ្ជា​ដោយ​ការនិយាយ​ជាការ​ស្រេច​។ បច្ចេកវិទ្យា​នេះ​ផ្ដល់​ទំនុកចិត្ត និង​មិន​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការយកចិត្តទុកដាក់ នៅពេល​កំពុង​បើកបរ​នោះទេ​។ កាន់តែ​ពិសេស​នោះ​គឺ រថយន្ត Ford Ecosport ប្រើប្រាស់​ជាមួយនឹង Smart Key ដោយ​អ្នក​អាច​បញ្ឆេះ​រថយន្ត ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ​នោះទេ​។ 


 
​មិនតែប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​តែង​ជួបប្រទះ​ការលំបាក ពេល​ចូល​ចត​ម្ដងៗ រថយន្ត​នេះ​ភា្ជ​ប់​មកជា​មួយ នូវ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដែល​ប្រើ​កាមេរ៉ា និង​សេន​សឺ​ផ្នែក​ខាងក្រោយ​ជាស​ញ្ញា​ផ្ដល់ជំនួយ ផ្ដល់​ភាពងាយស្រួល​ក្នុងពេល​ចូល​ចត​។ 


 
​ម្យ៉ាងទៀត រថយន្ត​នេះ​គឺ​សាក​សម​បំផុត សម្រាប់​អ្នករស់នៅ​ក្នុង​ទីក្រុង​ដែល​តែងតែ​ជួបប្រទះ​ការកកស្ទះ​ចរាចរណ៍​សើ្ទ​រ​រៀងរាល់ថ្ងៃ​។  Ford Ecosport បាន​បំពាក់​ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វី​ត្បិត​ម៉ាស៊ីន​តូច​ពិតមែន ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង ជាងរ​យន្ត​ដទៃ​ដែលមាន​ទំហំ​ម៉ាស៊ីន​ប៉ុនគ្នា ហើយ​ថែមទាំង​ជួយ​សន្សំសំចៃ​ប្រេង​ទៀតផង​។ 


 
​ដូច្នេះ​សម្រាប់​អ្នក​ដែលមាន​លុយ​ត្រឹម​ប៉ុណ្ណឹង គួរ​ពិចារណា​ទិញ​រថយន្ត​ថ្មី​ជិះ​តែម្ដងទៅ ដើម្បី​ជៀសវាង ទិញ​ប៉ះ​រថយន្ត​មិន​ស្អាត ឬ​ចេះតែមាន​បញ្ហា​ខូច​មិនចេះចប់​។ ម្យ៉ាងទៀត​នៅពេល​អ្នកទិញ​រថយន្ត​ថ្មី គឺមាន​ការធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ផ្ទាល់ រួម​ជាមួយនឹង​អត្ថប្រយោជន៍​ជាច្រើន​ទៀតផង​ដែរ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com