កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa ឡើងទៅ​លេង Premier League ក្រោយ​ឈ្នះ Derby County ២-១
27, May 2019 , 11:08 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​ចំណាយពេល​៣​រដូវ​កាល​នៅ​ក្របខណ្ឌ Championship ក្លិប Aston Villa បាន​ឡើងទៅ​កាន់​ក្របខណ្ឌ​កំពូល Premier League វិញ​ហើយ ក្រោយ​ឈ្នះ Derby County ២-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វគ្គ Play-Off​។​


អត្ថបទទាក់ទង

​ជំនួប​ដែល​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Wembley ក្រុម Aston Villa រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ចុង​តង់​ទីមួយ​ដោយ Anwar El-Ghazi និង​នៅ​នាទី​៥៩ ដោយ John McGinn​។ Derby ដែល​ដឹកនាំ​ដោយ​លោក Frank Lampard វាយបក​១​គ្រាប់​ពីក្រោយ​នៅ​នាទី​៨១ ដោយ Jack Marriott ប៉ុន្តែ​គ្រាន់តែ​ជា​គ្រាប់​បាល់​បង្គ្រប់កិច្ច​ប៉ុណ្ណោះ បើទោះបីជា​មានការ​បន្ថែម​ម៉ោង​ដល់​ទៅ​៧​នាទី​ក៏ដោយ​។



យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន Deloitte (​ក្រុមហ៊ុន​ប្រឹក្សា​ពន្ធ និង​ហិរញ្ញវត្ថុ​) វត្ត​មាននៅ​ក្របខណ្ឌ​កំពូល​របស់ Aston Villa ធ្វើ​ឲ្យ​ពួកគេ​នឹង​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ប្រហែល ១៧០​លាន​ផោន (២១៦ លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​៣​រដូវ​កាល​បន្ទាប់​។​

​ខណៈ Aston Villa ត្រូវ​បង្ហាញ​វត្ត​មាននៅ​ក្របខណ្ឌ Premier League ក្រុម Derby County ត្រូវ​បន្ត​លេង​នៅ​ក្របខណ្ឌ Championship សម្រាប់​រដូវ​កាល​ទី​១២​របស់ខ្លួន​៕



Tag:
 Aston Villa
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com