ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហេង សំរិន ទៅ​ទស្សនកិច្ច​នៅ​វៀតណាម និង​ឡាវ រយៈពេល​៥​ថ្ងៃ​
28, May 2019 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ចាក​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម និង​ឡាវ ដើម្បី​ពង្រឹង​កិច្ចសហការ​ក្នុង​តំបន់​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានរដ្ឋសភា​នេះ មាន​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ឧសភា ដល់​ថ្ងៃទី​១ មិថុនា​។​


 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​សម្ដេច ហេង សំរិន នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម និង​ប្រធានរដ្ឋសភា​ឡាវ ព្រមទាំង​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សំខាន់ៗ នៃ​ប្រទេស​ទាំងពីរ​ថែមទៀត ក្នុងទិសដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​សកលលោក ។ ជាពិសេស​ការងារ​កា​ទូត​រដ្ឋសភា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហេង សំរិន​៕

Tag:
 ហេង សំរិន​
  រដ្ឋសភា​
© រក្សាសិទ្ធិដោយ thmeythmey.com