ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀបដែលអ្នកអាចសម្គាល់ដឹងថា កំពុងតែមានអាការៈរបស់ជំងឺមហារីកស្បូន
× ជំងឺមហារីកស្បូន គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយប្រភេទដែលកើតឡើងលើស្ត្រីរាប់លាននាក់ក្នុងមួយឆ្នាំៗ។ វាច្រើនតែកើតឡើងលើស្ត្រីដែលកំពុងតែ ឬរស់នៅក្នុងសភាពរាំងរដូវ។យ៉ាងណាមិញ អ្នកអាចសម្គាល់ដឹងអំពីអាការៈជំងឺមហារីកមាត់ស្បូនដោយខ្លួនឯងបានតាមរយៈការយល់ដឹងអំពីការឈឺចាប់ដូចខាងក្រោមនេះ៖
ពិនិត្យមើលការឈឺចាប់ ឬសម្ពាធក្នុងអាងត្រគាក
ការឈឺចាប់ច្រើនតែជារឿងកម្រដែលបញ្ជាក់អំពីជំងឺមហារីកស្បូនក្នុងពេលភ្លាមៗណាស់។ វាច្រើនតែតែមិនកើតឡើងលឿនឡើយ។ រាល់ការឈឺចាប់ម្តងហើយម្តងទៀតក្នុងអាងត្រគាកអាចជាសញ្ញាមួយនឹងបញ្ហាសុខភាពជាច្រើនរួមទាំង មហារីកស្បូន ជំងឺរលាកអាងត្រគាក និងគីសក្នុងក្រពេញអូវ៉ែជាដើម។ ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងតាមដានបញ្ហាទាំងនេះ។ អារម្មណ៍នៃការមានសម្ពាធក្នុងអាងត្រគាកក៏អាចជាសញ្ញាមួយនៃជំងឺមហារីកស្បូនដែរ។
ចូរសម្គាល់បន្ថែមបើសិនជាពិបាក ឬមានការឈឺចាប់ខ្លាំងក្នុងពេលនោម
វាមិនគួរណាមានការឈឺចាប់អ្វីឡើយនៅពេលនោមម្តងៗ។ បើសិនជាអ្នកកំពុងតែជួបការឈឺចាប់ក្នុងពេលនោម វាអាចជាសញ្ញាមួយនៃបញ្ហាជាច្រើនរួមទាំងមហារីកស្បូន ឬការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែទៅជួបពេទ្យភ្លាមៗបើសិនជាកំពុងតែមានបញ្ហានេះហើយ។
ចូរប្រុងប្រយ័ត្នបន្ថែមនូវការឈឺចាប់ក្នុងពេលរួមភេទ
ភាគច្រើន ការរួមភេទមិនគួរណាមានការឈឺចាប់អ្វីសោះឡើយ។ បើសិនជាអ្នកកំពុងតែជួបការឈឺចាប់ក្នុងពេលរួមភេទមែន ជាពិសេសបើសិនវាទើបតែកើតឡើងនាពេលថ្មីៗនេះ ចូរពិចារណាឲ្យគ្រូពេទ្យដឹងផងដើម្បីប្រាកដថា មិនមានអ្វីខុសប្រក្រតីឡើយ។ គ្រូពេទ្យក៏ប្រហែលជាអាចណែនាំអ្វីបន្ថែមដើម្បីសម្រួលដល់ការឈឺចាប់នេះបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com