អត្ថបទពាណិជ្ជកម្ម
ប៊ូ​តុង Google Assistant ដែល​បំពាក់​លើ Nokia 4.2 ជួយ​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ច្រើន​មែនទែន​
28, May 2019 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ដូចដែល​បានដឹង​ស្រាប់​ហើយ Nokia 4.2 គឺជា​ទូរ​សព្ទ​ជំនាន់​ក្រោយ​របស់ Nokia ដែល HMD GLOBAL បាន​រចនា​ឡើង​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។ វា​គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ ដែល Nokia បាន​បំពាក់​មកជា​មួយ នូវ​ប៊ូ​តុង Google Assistant សម្រាប់​ជំនួយ​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​។ សូមបញ្ជាក់ថា Nokia 4.2 នេះ​បាន​មាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ ជាមួយនឹង​តម្លៃ ១៦៩ ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​សមត្ថភាព​របស់​វា ពិតជា​មិនធម្មតា ឬ​អាច​និយាយបានថា លើសពី​តម្លៃ​ដែល​ដាក់លក់​នេះ​ទៀត​។​
 
​ខាងក្រោម​នេះ​គឺជា​របៀប​ប្រើប្រាស់ Google Assistant នៅលើ Nokia 4.2
​សម្រាប់ Google Assistant នៅលើ​ស្មា​ត​ហ្វូ​ន Nokia 4.2 នេះ​អាច​ដំណើរការ​ទៅលើ​មុខងារ​សកម្មភាព​ផ្សេងៗ​គ្នា​អាស្រ័យទៅលើ​អ្វីដែល​អ្នកប្រើប្រាស់​ចង់បា​ន​។​
 
•​ ​ចុច​សង្កត់​នៅលើ​ប៊ូ​តុង​នេះ​ម្តង សម្រាប់​ឲ្យ Google Assistant ជួយ​អ្នក​ដូចជា​ការបង្ហាញ​ផ្លូវ ហៅ​ទូរ​សព្ទ​ចេញ ស្តាប់​តន្ត្រី ឬ​ទទួល​ការហៅ​ចូល​ជាដើម ដែល​វា​ពិតជា​លឿន​មែនទែន​។​
•​ ​ចុច​សង្កត់​នៅលើ​ប៊ូ​តុង​នេះ​ពីរដង សម្រាប់​ទទួលបាន​នូវ​ព័ត៌មាន​សំខាន់ និង​ឆ្លាត​វៃ​ដែល​ចាំបាច់​សម្រាប់​ថ្ងៃនេះ ដូចជា​ព័ត៌មាន​នៃ​ការធ្វើដំណើរ វិ​ក័យ​ប​ត្រ​ដែល​ត្រូវ​បង់ ឬ​ការប្រជុំ​ជាច្រើន​ទៀត ដែលមាន​នៅក្នុង​ប្រតិទិន​របស់​អ្នក​ជាដើម​។​
•​ ​ការ​ចុច​សង្កត់​នៅលើ​ប៊ូ​តុង​នេះ​ឲ្យ​ជាប់ អ្នក​អាច​ដំណើរការ​នូវ Walkie-Talkie Mode ដែល Google Assistant ស្តាប់​នូវ​សំណើ​របស់​អ្នក រហូត​ទាល់តែ​អ្នក​ដក​ដៃ​ចេញពី​ប៊ូ​តុង​នេះ​។​
•​ ​ការគ្រប់គ្រង​ទៅលើ​ស្មា​ត​ហ្វូ​ន និង Smart Home របស់​អ្នក​។​
•​ ​ការចូលទៅ​ស្វែងរក​ព័ត៌មាន ចេញពី​ប្រតិទិន​របស់​អ្នក និង​ព័ត៌មាន​ជាច្រើន​ទៀត​។​
•​ ​ការស្វែងរក​ព័ត៌មាន​នៅលើ​អន​ឡាញ ដូចជា​ការ​កក់​ញាំ​អាហារ អាកាសធាតុ និង​ព័ត៌មាន​ជាដើម​។​
•​ ​ការគ្រប់គ្រង​ទៅលើ​តន្ត្រី​។​
•​ ​ការភ្ជាប់​ទៅកាន់ Chromecast ឬ​ឧបករណ៍​ជាច្រើន​ទៀត​។​
•​ ​ការ​ដំណើរការ​ទៅលើ Timers និង Reminders​។​
•​ ​ការបង្កើត​នូវ​ការប្រជុំ និង​ការផ្ញើ​សារ​។​
•​ ​ការបើក​កម្មវិធី Apps នៅលើ​ស្មា​ត​ហ្វូ​ន​។​
•​ ​ការអាន​សារ Notifications សម្រាប់​អ្នក​។​
•​ ​ការបកប្រែ​ភាសា​និយាយ​ភ្លាមៗ Real-Time Translations និង​ជាច្រើន​ទៀត​៕

សម្រាប់​ព័ត៌មាន​លម្អិត​អាច​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន ក្រុមហ៊ុន​ខេ​ធី​អេ​ច (KTH) តាមរយៈ​ទូរ​សព្ទ​លេខ​៖ 012879 707
​បញ្ជាក់​៖ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្តន៍​!!!​
 


   
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com