ដូចដែលបានដឹងស្រាប់ហើយ Nokia 4.2 គឺជាទូរសព្ទជំនាន់ក្រោយរបស់ Nokia ដែល HMD GLOBAL បានរចនាឡើងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ វាគឺជាស្មាតហ្វូនជំនាន់ក្រោយ ដែល Nokia បានបំពាក់មកជាមួយ នូវប៊ូតុង Google Assistant សម្រាប់ជំនួយដល់ការប្រើប្រាស់ប្រចាំថ្ងៃ។ សូមបញ្ជាក់ថា Nokia 4.2 នេះបានមានវត្តមាននៅលើទីផ្សារកម្ពុជាហើយ ជាមួយនឹងតម្លៃ ១៦៩ ដុល្លារប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពរបស់វា ពិតជាមិនធម្មតា ឬអាចនិយាយបានថា លើសពីតម្លៃដែលដាក់លក់នេះទៀត។
ខាងក្រោមនេះគឺជារបៀបប្រើប្រាស់ Google Assistant នៅលើ Nokia 4.2
សម្រាប់ Google Assistant នៅលើស្មាតហ្វូន Nokia 4.2 នេះអាចដំណើរការទៅលើមុខងារសកម្មភាពផ្សេងៗគ្នាអាស្រ័យទៅលើអ្វីដែលអ្នកប្រើប្រាស់ចង់បាន។
•ចុចសង្កត់នៅលើប៊ូតុងនេះម្តង សម្រាប់ឲ្យ Google Assistant ជួយអ្នកដូចជាការបង្ហាញផ្លូវ ហៅទូរសព្ទចេញ ស្តាប់តន្ត្រី ឬទទួលការហៅចូលជាដើម ដែលវាពិតជាលឿនមែនទែន។